CamNews

តារា 

តើបទចម្រៀងថ្មីរបស់ Selena Gomez ដែលកំពុងតែពេញនិយមយ៉ាងខ្លាំងពិតជាចង់និយាយរៀបរាប់អំពី Justin Bieber ?

ព័ត៌មានកំសាន្ត ៖ កាលពី ៥/៦ ថ្ងៃមុន Selena Gomez បានបញ្ចាប់កិច្ចការរបស់នាងនៅ Vegas Revival ។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រមានការច្របូកច្របល់ ជាមួយនឹងសម្លេងថតរបស់ Justin Bieber បានធ្វើការផ្ញើរសម្លេងដែលគាត់បានថតនោះ ដែលពោលពេញទៅដោយ ការចាប់អារម្មណ៍ និងការជូនពរ ឲ្យមានសំណាងល្អទៅកាន់ អតីតមិត្តស្រីរបស់ខ្លួន Selena Gomez ។ 




សារសំលេងនោះ ត្រូវបានថតនៅក្នុងហាងមួយ ប៉ុន្តែពួកគេមិនអាចស្វែងរក Justin ឃើញទេ ប៉ុន្តែពួកគេបានលឺ សម្លេងរបស់គាត់យ៉ាងច្បាស់ ដោយនិយាយថា  "I just want to talk to you and send my love to you. I'm doing very good" ។ ហើយមុនពេលដែល Justin រៀបនឹងនិយាយពាក្យទាំងអស់នេះ តារាចម្រៀងរូបនេះ ថែមទាំងបាននិយាយដូចជា​ពាក្យសួស្តីទៅកាន់ Selena Gomez "Hi Sel" (Hi Sel) ។

គួរបញ្ជាក់ឲ្យដឹងថា Selena Gomez បានសម្រេចជោគជ័យរបស់នាង នៅក្នុងកម្មវិធី Las Vegas ហើយនាងថែមទាំងបានធ្វើការបង្ហាញនូវបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា "Feel Me" ហើយ lyrics នៅក្នុងបទចម្រៀងនោះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ ជាច្រើនបានចោតជាសំណួរថា​ តើនៅក្នុងបទចម្រៀងនោះ​ និយាយអំពី Justin ៕ 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez Justin Bieber