បុរសវ័យ២៤ឆ្នាំម្នាក់ត្រូវបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងរដ្ឋធានីចាកាតា
របស់ប្រទេសឥណ្ឌូនេស៊ី, នេះបើតាមសំដីរបស់ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ហើយវា
គឺជាករណីទី៣ហើយនៅក្នុងរយះពេល៣ខែចុងក្រោយនេះ។
ប្រធានក្រុមរោគវិនិច្ឆ័យនៃក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយថា "ការធ្វើតេស្ត
បានបង្ហាញថាបរុសដែលបានស្លាប់ពិតជាមានផ្ទុកមេរោគផ្តាសាយបក្សីពិតប្រាកដមែន
ហើយមេរោគ H5N1 នេះអាចនិងឆ្លងមករូបគាត់ពីបក្សីដែលរស់នៅជុំវិញផ្ទះរបស់លោក"។
លោកបានបន្ថែមទៀតថា "ពួកយើងបានធ្វើការយកនូវគំរូពីបក្សីដែលរស់នៅជុំវិញផ្ទះ
របស់ជនរងគ្រោះ ហើយពេលនេះពួកយើងកំពុងតែរងចាំនូវលទ្ធផលនៃការពិនិត្យនេះថា
តើបក្សីទាំងនោះ ក៏ត្រូវបានឆ្លងមេរោគនេះដែររឺក៏អត់"។
កាសែត ចាកាតា ប៉ិស្តិ៍បានធ្វើការរាយការណ៍ថាបុរសនោះបានស្លាប់កាលពីថ្ងៃសៅរបន្ទាប់
ពីបានបដិសេធដោយមន្ទីរពេទ្យមួយដែលមានជំនាញខាងមេរោគផ្តាសាយបក្សី បន្ទាប់
ត្រូវបានធ្វើរោគវិនិច្ឆ័យខុសដោយមន្ទីរពេទ្យចំនួនពីរផ្សេងទៀតដោយថារូបលោកមានជំងឺ
ក្រពះ និងគ្រុនក្តៅទៅវិញ។
បុរសម្នាក់នោះត្រូវបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត នេះបើតាមការ
ចេញផ្សាយរបស់កាសែត ចាកាតា ប៉ិស្តិ៍។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានអោយដឹងថាឥណ្ឌូនេស៊ីគឺជា
ប្រទេសមួយដែលរងផលប៉ះពាល់ដោយសារមេរោគផ្តាសាយបក្សីនេះខ្លាំងជាងគេជាមួយ
និងមនុស្ស ១៥០នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់២០១១។
នៅក្នុងឆ្នាំ២០១១ ប្រជាជនឥណ្ឌូនេស៊ីចំនួន៩នាក់បានស្លាប់ ដែលរួមមានកុមារ២នាក់នៅ
លើកោះបាលីកាលពីខែតុលាកន្លងទៅ៕
ដោយ
វឌ្ឍនា
Channel News Aisa