ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរិះនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនអំពីរឿងដែល លោក ម៉ោញ សារ៉ាត់ ទាមទារចង់ប្តឹងយកសិទ្ធិដើម្បីយកកូនប្រុសបង្កើតរបស់ខ្លួនពីអ្នកស្រី Angelina Jolie និងទាមទារសំណងដល់ ១០០០$ ផងនោះ ពេលនេះបុរសចំណាស់វ័យ ៥១ ឆ្នាំរូបនេះក៏បានចេញមុខបដិសេធរាល់ពាក្យចោតប្រកាន់ទាំងអស់នេះ ។
ដោយទ្រាំមិនបាននឹងពាក្យចោតប្រកាន់របស់មហាជនមិនបាន លោក ម៉ោញ សារ៉ាត់ បានចេញមកបដិសេធថា ខ្លួនលោកមិនមែនជាឪពុករបស់ក្មេងប្រុស វិបុល ដែលសព្វថ្ងៃក្មេងប្រុសនោះមានឈ្មោះថា Maddox ដែលត្រូវជាកូនចិញ្ចឹមរបស់ តារាហូលីវូដ អ្នកស្រី Angelina Jolie ហើយក៏គ្មានជាប់សាច់ឈាមអ្វីជាមួយនិងក្មេងប្រុសនោះដែរ ចំពោះរឿងទាមទារសំណងចំនួន ១០០០$ រូបលោកហាក់បីដូចជាមិនបានដឹងរឿងអ្វីទាំងអស់ ។
ចំណែកឯរឿង ដែល The Sun បានចុះផ្សាយចំពោះរឿងទាំងអស់របស់លោក ម៉ោញ សារ៉ាត់ ចំពោះរូបគាត់ផ្ទាល់ក៏ហាក់បីដូចជាឆ្ងល់នៅក្នុងចិត្តណាស់ថា ហេតុអ្វីក៏មានព័ត៌មានបែបនេះ ទាំងដែលការពិតលោកមិនដឹងរឿងអ្វីទាំងអស់ផងនឹង ។ លោក លោក ម៉ោញ សារ៉ាត់ បន្តទៀតថា លោកនឹងមិនប្តឹងដល់ The Sun ទេ មានតែរង់ចាំព័ត៌មានទាំងអស់ស្ងប់ស្ងាត់ទៅវិញដោយឯងៗ ៕
ដោយ ៖ គន្ធា