CamNews

សម្រស់ យល់ដឹង 

ធ្វើអោយធ្មេញមានពណ៌សស្រស់ស្អាតតាមវិធីងាយៗ

ធ្មេញនិងស្នាមញញឹមគឺជាចំណាប់អារម្មណ៍ដ៏សំខាន់និងដំបូងរបស់មនុស្សទូទៅក្នុងការនាំ
ទៅដល់មនុស្សដ៏ទៃទៀតដែលនៅជុំវិញខ្លួន។ វាប្រៀបបាននឹងភាសាឥតសំលេងមួយបែប
មានលក្ខណៈទាក់ទាញបំផុតដែលមនុស្សសម័យបច្ចុប្បន្នតែងតែចង់បានគ្រប់ៗគ្នា។ ថ្ងៃនេះ ជាមួយនឹងការរីកចំរើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា មនុស្សគ្រប់គ្នាអាចមានជំរើសច្រើនបែប
ច្រើនយ៉ាងក្នុងការធ្វើអោយធ្មេញរបស់ខ្លួនមានសោភ័ណភាពស្រស់ស្អាតនិងទាក់ទាញ។

ខាងក្រោមនេះជាវិធីប្រើប្រាស់នូវសារធាតុពីធម្មជាតិមួយចំនួនដែលមិនត្រឹមតែធ្វើអោយ
ធ្មេញរបស់យើងកាន់តែសស្អាតប៉ុណ្ណោះទេ តែថែមទាំងមានសុវត្ថភាពទៀតផងដែរ៖
១- ប្រេងអូលីវ

ប្រភេទប្រេងអូលីវនេះត្រូវបានគេយកមកប្រើប្រាស់យ៉ាងសំបូរបែបនៅក្នុងសម័យកាល
បច្ចុប្បន្ន ហើយភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងផលិតផលសំរាប់កែសម្ផស្ស ជាពិសេស
គឺការចិញ្ចឹមស្បែកតែម្តង។ ប៉ុន្តែមានអ្នកប្រើប្រាស់តិចតួចណាស់ដែលអាចដឹងបានពីគុណ
ប្រយោជន៍របស់វាចំពោះការជួយកំចាត់នូវភាពកខ្វក់ផ្សេងៗនៅលើធ្មេញដោយសារប្រេង
អូលីវនេះ។ លោកអ្នកគ្រាន់តែយកក្រណាត់ស្អាតតូចមួយ រឺក៏សំឡីជ្រលក់ក្នុងប្រេងអូលីវ
រួចយកមកដុសលើធ្មេញរបស់អ្នក ភាពកខ្វក់ទាំងឡាយដែលនៅលើធ្មេញនោះនិងមិនកើត
មានឡើងទៀតនោះឡើយ។ ចូរធ្វើបែបនេះជាប្រចាំក្នុងរយៈពេលពីរទៅបីនាទីជារៀងរាល់
ពេលទទួលទានអាហាររួច និងខ្ពុលមាត់ជាមួយទឹកស្អាតក្រោយពេលអនុវត្តម្តងៗ នោះ
ធ្មេញរបស់លោកអ្នកនឹងកាន់តែសស្អាតឡើងៗគួរជាទីគយគន់។

២-សំបកក្រូចពោធិសាត់ រឺ សំបកក្រូចឃ្វិច

យកផ្នែកខាងក្នុងនៃសំបកក្រូចមកដុសលើធ្មេញរបស់យើង បន្ទាប់មកខ្ពុលមាត់ជាមួយនឹង
ទឹកស្អាត។ នេះគឺជាវិធីមួយដែលងាយបំផុតក្នុងការជួយធ្វើអោយធ្មេញរបស់យើងមានពណ៌
សស្អាត។ ចូរអនុវត្តជាប្រចាំនៅក្រោយពេលទទួលទានអាហាររួច។ មិនតែប៉ុណ្ណោះសារធាតុ
ប្រេងដែលមាននៅក្នុងសំបកក្រូចទាំងនោះថែមទាំងជួយធ្វើអោយក្លិនមាត់របស់យើងមាន
ក្លិនប្រហើរត្រជាក់ទៀតផង។

៣-ស្លឹករុក្ខជាតិក្រៀមម្យ៉ាងមានក្លិនក្រអូប (Bay leaves)

គឺជាស្លឹករុក្ខជាតិក្រអូបម្យ៉ាងដែលឈ្មោះជាភាសាក្រិចហៅថា Daphni និងត្រូវបានគេប្រើ
ប្រាស់ដើម្បីបន្ថែមរសជាតិនៅលើអាហារ។ ហើយដើម្បីយកស្លឹកនេះមកធ្វើជាឱសថសំរាប់
សំអាតធ្មេញនោះ យើងត្រូវយកស្លឹករុក្ខជាតិនេះ និងសំបកក្រូចពោធិសាត់ដែលហាលស្ងួត
(ក្រៀម)មកកិនកំទេចអោយម៉ត់ទៅជាម្ស៉ៅរួចបន្ថែមទឹកស្អាតចូលបន្តិច។ យកក្រណាត់
ស្អាតជ្រលក់លើម្ស៉ៅនោះរួចយកមកដុសលើធ្មេញរយៈពេលពី ៤ ទៅ ៥ នាទីជារៀងរាល់
ពេលទទួលទានអាហាររួច និងខ្ពុលមាត់ជាមួយទឹកស្អាតជាការស្រេច។ ចូរធ្វើជាប្រចាំនិង
ទៀងទាត់នោះធ្មេញរបស់លោកអ្នកនឹងកាន់តែស្អាតឡើងៗជាក់ជាមិនខាន។


៤-ទឹកខ្មេះ


ដុសធ្មេញជាមួយនឹងទឹកខ្មេះ បន្ទាប់មកខ្ពុលមាត់ជាមួយទឹកត្រជាក់។ អនុវត្តអោយទៀង
ទាត់ជាប្រចាំ មិនយូរឡើយលោកអ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្តជាក់ជាមិន
ខានឡើយ៕

ប្រភព៖ NS
ដោយ៖ រស្មី

Tags: healthbeautyfullife stylehealthyteethmake your teeth bright