CamNews

មន្ដ្រីយោធា ប៉ូឡូញ ធ្វើអត្ដឃាតក្នុងសន្និសីតកាសែត

មន្ដ្រីយោធាម្នាក់នៃប្រទេសប៉ូឡូញ បានធ្វើអត្ដឃាតដោយបាញ់ក្បាលខ្លួនឯងនៅក្នុងសន្និ
សីតកាសែតមួយដែលទាក់ទិនទៅនឹងសកម្មភាពស៊ើបអង្កេតអំពីគ្រោះថ្នាក់ធ្លាក់យន្ដហោះ
កាលពីឆ្នាំ ២០១០ ដែលបានបណ្ដាលអោយអតិតប្រធានាធិបតិនៃប្រទេសប៉ូឡូញ លោក
Lech Kaczynski រួមនឹងមនុស្ស ២៩នាក់ផ្សេងទៀត បានបាត់បង់ជីវិត។

ក្រោយពីប្រកាសការពារក្រុមអ្នកស៊ើបអង្កេតនៃយោធា ប្រឆាំងទៅនឹងការចោទប្រកាន់អំពី
ការលួចស្ដាប់ ការនិយាយទូរស័ព្ទក្នុងកំឡុងពេលនៃការស៊ើបអង្កេតទៅលើការស្លាប់របស់
លោកប្រធានាធិបតិ Lech Kaczynski ក្នុងគ្រោះថ្នាក់យន្ដហោះកាលពីឆ្នាំ ២០១០ នោះ ឧត្តម
សេនី Mikolaj Przbyl បានស្នើអោយក្រុមអ្នកយកព័ត៌មានចេញក្រៅ ព្រោះខ្លួនត្រូវការ ៥នាទី
ដើម្បីនៅស្ងាត់ស្ងៀម បន្ទាប់មកគាត់ក៏បានយកកាំភ្លើងបាញ់ចំក្បាលសម្លាប់ខ្លួន។

ហេតុការណ៍នេះ ត្រូវបានមេរ៉ាថតសកម្មភាពមួយដែលត្រូវបានដាក់នៅក្នុងបន្ទប់នោះថត
បាន។ បើទោះជាក្រុមអ្នកយកព័ត៌មានបានចេញទៅខាងក្រៅបន្ទប់សន្និសីតក៏ដោយ ប៉ុន្ដែ
បណ្ដាក្បាល microphone នៅតែអាចថតបានសម្លេងផ្ទុះរបស់គ្រាប់កាំភ្លើង បន្ទាប់មកគឺជា
សម្លេងមនុស្សដួលទៅលើឥដ្ឋ។

នៅពេលបានឮសម្លេងគ្រាប់កាំភ្លើងភ្លាម ក្រុមអ្នកយកព័ត៌មានក៏បាននាំគ្នារត់ចូលទៅក្នុង
បន្ទប់នោះ ស្រាប់តែឃើញឧត្តមសេនីម្នាក់នេះ កំពុងដេកដួលនៅលើឥដ្ឋ។ ភ្លាមនោះរថយន្ដ
សង្គ្រោះក៏បានមកដល់ និងបានដឹកលោកទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ឧត្តមសេនីម្នាក់នេះត្រូវបានគេនាំទៅកាន់មន្ទីរពេទ្រនៅក្បែរនោះ។ សំណាងល្អ គ្រាប់កាំភ្លើង
មិនបានប៉ះពាល់ដល់ខួរក្បាលនោះទេ ដូច្នេះជីវិតរបស់គាត់ក៏ត្រូវបានគេជួយសង្គ្រោះ។ ប៉ុន្ដែ
ក្រុមគ្រូពេទ្យបានបា្រប់ថា លោកត្រូវរងរបួសនៅត្រង់មុខជាទំងន់។

គួររំឮកថា សន្និសីតកាសែតនេះត្រូវបានរៀបចំឡើង ដោយសារតែលោកឧត្តមសេនី Mikolaj
Przbyl ចង់ការពារកេរកិត្តិយសរបស់ក្រុមព្រះរាជអាជ្ញានៃតុលាការយោធា នៅចំពោះការចោទ
ប្រកាន់អំពីការបំពានច្បាប់។

នៅក្នុងសន្និសីតនោះ លោក Mikolaj Przbyl បានថ្លែងបដិសេធបែបឯកជនចំពោះគម្រោងការ
ដែលចង់ដាក់ទីភ្នាក់ងារយោធាទាំងឡាយ អោយនៅក្រោមការត្រួតត្រារបស់ប្រធានព្រះរាជ
អាជ្ញា Andrzej Seremet ថា ៖ "ខ្ញុំចង់សង្កត់ធ្ងន់ថា នៅក្នុងអំឡូងពេលដែលខ្ញុំបម្រើការនៅក្នុង
មុខតំណែងនេះ ខ្ញុំមិនដែលបានធ្វើអ្វីមួយដែលប៉ះពាល់ដល់កិត្តិយសរបស់សាធារណរដ្ឋនៃ
ប្រទេស ប៉ូឡូញ នោះទេ។ ខ្ញុំនឹងការពារប្រការនេះជាមួយនឹងកម្លាំងនៃកិត្តយសរបស់យោធា
និងការិយាល័យព្រះរាជអាជ្ញា"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet

Tags: international news