CamNews

ឥណ្ឌូនេស៊ីប្រកាសអាសន្នពីរលកយក្សស៊ូណាមិបន្ទាប់ពី រញ្ជូយដីកំរិត៧.៦រ៉ិចទ័រនៅកោះស៊ូមាត្រា

ទីភ្នាក់ងារឧតុនិយមនិងភូមិសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្វើការប្រកាសប្រមាន
ទៅ ដល់ប្រជាជនរបស់ពួកគេអោយមានការប្រុងប្រយត្ន័អំពីភាពដែលអាចកើតមាននូវ
រលកយក្សស៊ូណាមិបន្ទាប់ពីរយះពេល២ម៉ោងនៃការរញ្ជូយដីមួយដែលមានកំរិត ៧.៦រ៉ិច
ទ័រដែលបានវាយប្រហារមកលើកោះស៊ូមាត្រាកាលពីយប់ទាបភ្លឺថ្ងៃពុធនេះ បន្តែមិន
ទាន់មានសេចក្តីរាយការណ៍បន្ទាន់ណាមួយអំពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងរបួសនៅឡើយ
ទេ។ មន្ត្រីការិយាល័យទីភ្នាក់ងារឧតុនិយមនិងភូមិសាស្រ្តម្នាក់បាននិយាយថា "ពួកយើង
បានធ្វើការប្រកាសប្រមានបើទោះបីជារលកយក្សស៊ូណាមិមិនទាន់កើតឡើងក៏ដោយ"។
នៅមុនពេលដែលសេចក្តីប្រកាសប្រមានបានចេញផ្សាយប្រធានអង្គភាពគ្រប់គ្រងគ្រោះ
មហន្តរាយប្រចាំតំបន់បានធ្វើការស្នើរសុំទៅកាន់មនុស្សដែលរស់នៅតាមតំបន់ឆ្នេរក្នុងទី
ប្រជុំជន Meulaboh និង Ulele នៅក្នុងទីក្រុង Banda Aceh នៃខេត្ត Aceh ធ្វើការចាកចេញ
ពីតំបន់នោះក្នុងចំងាយយ៉ាងតិច១គីឡូមែត្រដើម្បីសុវត្ថិភាពរបស់ពួកគេប្រសិនបើស៊ូណាមិ
ត្រូវបានកើតឡើង។
រញ្ជូយដីដ៏ខ្លាំងនេះបានធ្វើការវាយប្រហារមកលើកោះស៊ូម៉ាត្រកាលពីម៉ោង១៖៣៦នាទីទាប
ភ្លឺថ្ងៃពុធ ជាមួយនិងជំរៅ១០គីឡូមែត្រក្រោមបាតសមុទ្រ។
គួរបញ្ជាក់ផងដែរថាមនុស្ស ១៧០,០០០នាក់ត្រូវបានសំលាប់នៅក្នុងខេត្ត Aceh នេះកាល
ពីរលកយក្សស៊ូណាមិបានបោកបក់មកកាន់តំបន់នេះកាលពីខែធ្នូ ឆ្នាំ២០០៤កន្លងទៅដែល
ក្នុងនោះចំនួនប្រជាជនដែលបានស្លាប់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីមានចំនួន ២៣០,០០០
នាក់៕

ដោយ វឌ្ឍនា

Tags: indonesiatsunamiwarning