ការជ្រើសរើសភេសជ្ជៈមួយប្រភេទមកញ៉ាំជាញឹកញាប់ គឺជាប្រការមួយដែលអាចបង្ហាញនូវ
ចរិតលក្ខណៈមួយចំនួនរបស់នារី។
ប្រសិនអ្នកកំពុងចាប់អារម្មណ៍ជាពិសេសទៅលើនារីណាម្នាក់ អ្នកគួរតែយកចិត្តទុកដាក់ដើម្បី
សង្កេតមើលការជ្រើសរើសប្រភេទភេសជ្ជៈរបស់នាងក្នុងមួយរយៈពេល នោះអ្នកប្រាកដជា
បានដឹងថា តើនាងជានារីប្រភេទណា និងចូលចិត្តបែបណា។
សូមអញ្ជើញស្វែងយល់តាមរយៈភេសជ្ជៈខាងក្រោម ៖
ស្រា rum ឬ កូកាកូឡា
ប្រសិននាងចូលចិត្តញ៉ាំស្រា ឬភេសជ្ជៈប្រភេទនេះ នោះយើងអាចដឹងបានថា នាងមនុស្ស
អភិរក្សនិយម និងស្មោះត្រង់ចំពោះទម្លាប់ផ្ទាល់ខ្លួន។ ទោះបីជាអ្នកជូនអំណោយច្រើនយ៉ាង
ណាដល់នាង ក៏នឹងមិនអាចផ្លាស់ប្ដូរការចូលចិត្តរបស់នាងនោះដែរ។
ដោយសារនាងមានបទពិសោធច្រើនក្នុងជីវិត ដូច្នេះនាងតែងតែមានភាពជឿជាក់លើខ្លួនឯង និងធ្វើសកម្មទៅតាមសភាវគតិរបស់ខ្លួន។
អ្នករាល់គ្នាជ្រើសយកភេសជ្ជៈដែលមានតម្លៃថ្លៃ ប៉ុន្ដែចំណែកនាងវិញគឺនៅតែស្មោះត្រង់នឹង
ប្រភេទភេសជ្ជៈមានតម្លៃទាបដែលខ្លួនចូលចិត្ត បើទោះនាងជាអ្នកមានក៏ដោយ។
តែក្រូចឆ្មា
ប្រសិននាងតែងចូលចិត្តតែក្រូចឆ្មា នោះបានន័យថា នាងគឺជាមនុស្សដេលមានវិធីច្រើនក្នុង
ការធ្វើអោយខ្លួនមានភាពលេចធ្លោជាងគេ។ នាងជាមនុស្សដែលតែងមានការគិតក្នុងផ្លូវល្អ
ជានិច្ច ម្យ៉ាងវិញទៀតនាងក៏ជានារីមានភាពមឹងម៉ាត់ផងដែរ។ ប៉ុន្ដែនាងចូលចិត្តអួតបន្ដិច
ហើយ។
ស្រាក្រឡុក mojito
ប្រការនេះជាសញ្ញាមួយបង្ហាញថា នាងជានារីញៀននឹងការងារ។ នៅឯពិធីជប់លៀង ឬពិធី
សប្បាយផ្សេងៗ គឺមិនមានអ្វីដែលអាចទាក់ទាញនាងបាននោះទេ ប៉ុន្ដែ នៅពេលនាងបាន
យល់ព្រមចូលរួម ពេលនោះនាងនឹងក្លាយជាមនុស្សពិសេសនៅក្នុងពិធីជប់លៀង ដោយសារ
តែភាពក្រមិចក្រមើមរបស់នាង។
នាងគឺជានារីដែលចូលចិត្តស្វែងយល់ពីប្រការថ្មីៗ ដើម្បីទទួលបានបទពិសោធចម្លែកៗនៅ
ក្នុងពិភពលោក។
ស្រា Martini
នាងគឺជាមនុស្សចូលចិត្តបង្អួតរាងនៅកន្លែងដែលខ្លួនទៅដល់។ បើទោះជានាងពេញក្រមុំ ឬ
"ហៀរក្រមុំ"ក៏ដោយ ប៉ុន្ដែនាងតែងមានសភាពរំជើបរំជួលដូចជានារីជិតពេញក្រមុំ។
ទោះជាបែបនេះក្ដី នាងជាមនុស្សនឹងន និងអាចបង្ហាញពីលក្ខណៈជំនាញរបស់ខ្លួន ប្រសិន
ចង់ទាក់ទាញនារីប្រភេទនេះ អ្នកត្រូវតែជាមនុស្សដែលមានរូបរាងសង្ហារ និងមានភាពលេច
ធ្លោជាងគេក្នុងចំណោមបុរស។
ស្រាបៀរ
នារីដែលតែងចូលចិត្តស្រាបៀរ គឺជាប្រភេទមនុស្សតែងចង់សម្រេចបានអ្វីៗក្នុងរយៈពេលខ្លី
ដោយសារតែខ្វះការព្យាយាម។ ក្រៅពីនេះ នាងក៏ជាមនុស្សកំប្លុកកំប្លែង ងាយរាប់អាន និងចុះ
ចំណោមនឹងអ្នកដទៃ។
នាងជានារីដែលមានមិត្តភ័ក្ដច្រើននៅគ្រប់កន្លែង ដោយសារតែនាងមានភាពស្មោះត្រង់។
ប៉ុន្ដែ បើចង់រៀបការជាមួយនារីប្រភេទនេះ អ្នកត្រូវតែជាបុរសដែលអាចបំពេញតាមបំណង
របស់នាងក្នុងរយៈពេលខ្លី ព្រមទាំងចេះទ្រាំជាមួយភាពអភិរក្សនិយមរបស់នាង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD