ខេត្តបន្ទាយមានជ័យ៖មានអំពើឃាតកម្មមួយកើតឡើងទាហ៊ានម្នាក់ស៊ីឈ្នួលយាមដីឲ្យក្រុម
ហ៊ុនដូងប្រេងថៅកែថៃនៅស្រុកម៉ាឡៃ ត្រូវបានជនមិនស្គាល់មុខយកពូថៅកាប់ត្រូវសុះក្បាល
និងផ្ទៃមុខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែវិច្ឆិកា
ឆ្នាំ ២០១២ ខណៈដែលជនរងគ្រោះ ដេកយាមអេសស្កាវ៉ាតទ័រខូច នៅចម្ងាយពីចំការ ដូងប្រេង
៣០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិថ្មបាំង ឃុំបឹងបេង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះ
មានឈ្មោះស៊ុន ទី ភេទប្រុសអាយុ៥០ឆ្នាំ ប្រកបមុខរបរទាហ៊ាន នៅអង្គភាពវរៈសេនាតូច លេខ
៥១៣ចំណុះឲ្យកងពលតូចលេខ៥១ រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ ហើយមកស៊ីឈ្នួលយាមដីចំការដូងប្រេងឲ្យថៅកែថៃរបស់ក្រុមហ៊ុន ណាំ ហុង
កសិឧស្សាហកម្មដូងប្រេងគ្រប់គ្រងដោយឈ្មោះ សុំ សំអិត ជនជាតិថៃជនរង គ្រោះស៊ីឈ្នួល
យាមចំការឲ្យថៅកែថៃជាង៣ឆ្នាំមកហើយ។
លោកអធិការបានបន្តឲ្យដឹងទៀតថា៖ករណីអំពើឃាតកម្មនេះសមត្ថកិច្ច មិនទាន់កំណត់បានថា
ជាអំពើប្លន់រឺក៏ជាករណីគំនុំនោះទេដោយសមត្ថកិច្ច ចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងកើត ហេតុ
ឃើញកាបូបលុយជនរងគ្រោះត្រូវបានឃាតករយកទៅហែកចោលនិងបោះប័ណ្ណ សំគាល់ខ្លួនទា
ហ៊ាន នៅចម្ងាយពីសពប្រហែល៣០០ម៉ែត្រ មិនដឹងប្រាក់នៅក្នុងកាបូបជនរងគ្រោះនេះ មានចំនួន
ប៉ុន្មានឡើយ។
ករណីឃាតកម្មនេះសមត្ថកិច្ចកំពុងតែយកចិត្ត ទុកដាក់ធ្វើការស្រាវ ជ្រាវដើម្បីស្វែងរកមុខសញ្ញា
ជនល្មើសក្នុងការចាប់យកមកផ្តន្ទាទោសទៅតាម ផ្លូវច្បាប់។សពជនរងគ្រោះត្រូវបានសមតកិច្ច
ប្រគល់ជូនគ្រួសារសពយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សីហា
ប្រភព ៖ PL