ចោរមួយក្រុម បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមសំដៅទៅលើផ្សារមួយនៅភាគខាងជើង
នីហ្សេរីយ៉ា បណ្ដាលអោយមនុស្សយ៉ោងតិច ៥៦នាក់ស្លាប់ ទន្ទឹមនឹងនេះពួកគេក៏បានកំទេចផ្សារ
នោះដើម្បីសងសឹកអោយចោរម្នាក់ដែលត្រូវបានគេដុតទាំងរស់។
ក្រុមចោរប្រដាប់អាវុធបានបាញ់បន្ដបន្ទាប់សំដៅលើហ្វូងមនុស្សនៅក្នុងផ្សារ Potiskum ក្នុងរដ្ឋ Yobe។ ប៉ុន្ដែក្រោយមក ក្រុមចោរនេះក៏ត្រូវទទួលរងការវាយប្រហារតបត បង្ខំអោយពួកគេត្រូវ
រត់គេចខ្លួន។ ក្នុងពេលនោះ មានមនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសដែលត្រូវបានគេ
សង្ស័យថា ជាគ្នីគ្នារបស់ក្រុមចោរនោះ រួចក៏ត្រូវបានដុតទាំងរស់ដោយក្រុមអ្នកចិញ្ចឹមសត្វ។
នៅក្នុងយប់នៃថ្ងៃកើតហេតុ ក្រុមចោរប្រដាប់អាវុធទាំងនោះ បានវិលត្រឡប់មកសង្សឹក។ ពួកចោរ
ទាំងនោះបានបាញ់ប្រហារទៅលើហ្វូងមនុស្សដោយមិនញញើតដៃ។ បុគ្គលិកពេទ្យបានអោយដឹង
ថា មនុស្សប្រមាណជា ៥៦នាក់ត្រូវបានសម្លាប់ និងត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់មួយដែលត្រូវបានគេជឿថាជាមូលដ្ឋានរបស់ក្រុម
ភេរវកម្ម Boko Haram ដែលមានជាប់ទាក់ទឹននឹង al-Qaeda។ ប៉ុន្ដែ Boko Haram ហាក់ដូចជាមិន
មានពាក់ព័ន្ធជាមួយនឹងករណីនេះនោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing