CamNews

ព័ត៌មានអន្តរជាតិ 

ពីលុត ២ នាក់ វាយតប់គ្នា ក្នុងបន្ទប់បើកបរ យន្តហោះ មុនបន្តិច មុនយន្តហោះ ហោះឡើង

ព័ត៌មានអន្តរជាតិ ៖ ពីលុត ២ នាក់ បើកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air India មានសេចក្តី រាយការណ៍បញ្ជាក់អោយដឹងថា ពួកគេទាំងពីរនាក់ បានឈ្លោះគ្នា រហូតវាយតប់ នៅក្នុងបន្ទប់បើកបរ មុនបន្តិច មុនយន្តហោះ ហោះឡើង ពីអាកាសយានដ្ឋាន នាភាគខាងលិចទីក្រុង Jaipur ។


របាយការណ៍ បញ្ជាក់អោយដឹងថា ហេតុការណ៍កម្រខាងលើនេះ​បានកើតមានឡើង  ​ កាលពីល្ងាចថ្ងៃ អាទិត្យ ពោល សហពីលុត បើកយន្តហោះជើងហោះហើរ AI 611 វាយតប់គ្នា ជាមួយ នឹង ពីលុតបើក យន្តហោះមួយគ្រឿងផ្សេងទៀត ប្រភេទ Airbus A-320 ។ ទោះជាយ៉ាងណា   ក៏ ដោយចុះ  យន្តហោះ នៅតែបន្តហោះហើរ ដល់គោលដៅគ្រោងទុករបស់ខ្លួន នា   ទីក្រុង New Delhi   ក្រោយពីលុត គិតគូរ ដល់ប្រយោជន៍ក្រុមហ៊ុនជាធំ ។ គួរបញ្ជាក់ថា នៅពេលក្រោយមកទៀតក្រុមហ៊ុនបានសម្របសម្រួល ជម្លោះដ៏កម្រមួយនេះ ខណៈ ពីលុតទាំង ២ ត្រូវផ្អាកពីការងារ មួយរយៈ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC Air India