CamNews

ព័ត៌មានអន្តរជាតិ 

ប្រជុំរូបភាព ច្រើនសន្លឹក ធ្វើអោយលោកអ្នក រន្ធត់ចិត្ត មានបញ្ហាផ្លូវចិត្ត ក៏ថាបាន ក្រោយឈ្នះ ពានរង្វាន់

ព័ត៌មានអន្តរជាតិ ៖ លោក Juan Medina អ្នកឯកទេសថតរូប ក៏ដូចជា អ្នកជំនាញតាមដានព័ត៌មាន ជនអន្តោប្រវេសន៍ ដែលកំពុងតែព្យាយាមឆ្លងចូលទឹកដីអឺរ៉ុប សម្រាប់រយៈពេលជាង ២ ទសវត្សរ៍ ។ គួរបញ្ជាក់ថា លោកធ្លាប់បានឈ្នះពានរង្វាន់ World Press award សម្រាប់រូបភាពដែលថត នៅកោះ Canary អំឡុងឆ្នាំ ២០១៤ ។ ខណៈតួរលេខអ្នកស្លាប់បាត់បង់ជីវិតស្លាប់នៅសមុទ្រ  Mediterranean ចេះតែកើនឡើងជាលំដាប់ លោក Medina ធ្វើការបកស្រាយ ពីប្រវត្តិសង្ខេបរបស់ លោក  ខណៈអ្នក រាល់គ្នាជាអ្នកអានអាចនឹង មានភាពរង្គោះរង្គើផ្លូវចិត្ត ។

ខ្ញុំបាទចាប់ផ្តើមអាជីពការងារ ជាអ្នកថតរូបអោយកាសែត ក្នុងស្រុកមួយ ពីព្រោះ តែខ្ញុំ  បាន រស់នៅ លើដីកោះ Canary ជាការពិត ក្រុមជនអន្តោប្រវេសន៍ មកពីគ្រប់ទីកន្លែង នៃទ្វីប អាហ្វ្រិក ។ អ្វីដែល ធ្លាប់បានកើតឡើង នៅថ្ងៃមួយនោះអំឡុងឆ្នាំ ២០០៤  គឺគ្មានអ្វីខុសប្លែកគ្នាជាមួយ នឹងអ្វីដែលកំពុង តែកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនោះទេ ហើយ បន្តការកើត    មាន ឡើងជារៀង រហូត។

ដំណើរផ្សងគ្រោះថ្នាក់ ដ៏សាហាវ ឆ្លងកាត់សមុទ្រ Mediterranean គឺត្រូវបាន   ធ្វើ  ឡើង ដោយក្រុម មនុស្សជាច្រើនលើសលប់ព្យាយាមស្វែងរក ការរស់នៅល្អ ។ ខណៈទូកពួកគេ អាចក្រឡាប់លិចទៅ បាន គឹអាចមកពី ទូកអស់សាំង ម៉ាស៊ីនខូច ករណីទូកបុកគ្នា រលកយក្សធំៗ អាកាស  ធាតុ អាក្រក់ ខ្យល់ព្យុះ និងការចាញ់អាកាសធាតុជាដើម ។

មានថ្ងៃមួយនេះ ទូកតូចមួយ ឈ្មោះ patera ផ្ទុកទៅដោយក្រុម អន្តប្រវេសន៍ពេញតែម្តង ពួកគេធ្វើដំ ណើរលើផ្ទៃសមុទ្រ អស់រយៈពេលជាច្រើនម៉ោង ។  ខណៈ  ពូកគេ  បាន  ទៅដល់កោះ  Canary ឆ្មាំ សមុទ្រកំពុងតែរង់ចាំដើម្បីធ្វើការចាប់ឃាត់ខ្លួន របស់ពួកគេ ភ្លាមៗ ពួកគេក៏បានផ្លាស់ទីទៅកាន់ទូក ធំ តែដឹងអីថា ការបំលាស់ទី ទាំងកម្រោងទៅផ្នែកម្ខាងនៃទូកនោះ  បានបណ្តាលអោយទូកជនលិច  ក្នុងនោះ ២៩ នាក់ត្រូវបានជួយសង្គ្រោះ ខណៈ ៩ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ។ គួររំឮក ថាក្រុមមនុស្សនៅលើទូកទាំងអស់ គឺជាបុរស ភាគច្រើននាំ   ពួកគេ  មកពី ប្រទេស ម៉ាលី ខណៈខ្លះ ទៀតមកពី Ivory Coast និង Ghana ។ ជាការពិត មនុស្សបន្តស្លាប់រាល់ថ្ងៃ ប្រសិនបើគ្មានការផ្លាស់ ប្តូរអ្វីនោះទេ គឺកាន់តែអាក្រក់ណាស់ហើយ ។ ករណី សោកនាដ កម្ម លិច  ទូកនាវា ម្តងៗ គឺកាន់តែ មានទ្រង់ទ្រាយធំ និងអាក្រក់ឡើង ពីព្រោះតែ ចំនួនអ្នកស្លាប់មានបរិមាណកាន់តែច្រើន ។ ជាបន្ទុក មួយទៅបណ្តាអាជ្ញាធរពាក់ព័ន្ធ តំបន់អឺរ៉ុប ប្រឈមមុខនឹង  ការដោះ ស្រាយ ប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយចុះ មនុស្សនៅតែបន្តស្លាប់បាត់បង់ជីវិតដដែល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Malta Boat Sinking