ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ទាហាន អាមេរិក ១១ នាក់ បាត់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ដែនអា កាស ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង អំឡុងពេលហ្វឹកហ្វើន នាយប់ថ្ងៃអង្គារកន្លងទៅនេះនៅក្នុង រដ្ឋ Florida សហរដ្ឋអាមេរិន នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ ស្រាយបំភ្លឺអំឡុងថ្ងៃពុធ ។
ឧទ្ធម្ភាគចក្រយោធា The Black Hawk ផ្ទុកទាហានម៉ារីន ៧ នាក់ និងក្រុមសហសេវិកយោធោ ៤ នាក់ នោះសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បានបាត់ខ្លួនបាត់ទៅហើយ ក្នុងលក្ខខ័ណ្ឌអាកាសធាតុ ចុះអ័ព្ទខ្លាំង នាយប់ម៉ោង ប្រមាណ ៨ និង ៣០ នាទី យប់ថ្ងៃអង្គារ ។ ប្រភព បន្តអោយដឹងថា បំណែក ឧទ្ធម្ភាគច្រកធ្លាក់ ត្រូវបានក្រុមការងារ រកឃើញ នាព្រឹកបន្ទាប់ ថ្ងៃពុធ ចម្ងាយប្រមាណ ៤៥ម៉ាយភាគ ខាងលិចមូលដ្ឋានទ័ពអាកាស U.S. Eglin Air Force Base ។
បន្ថែមពីលើនេះ ប្រភពពីមន្រ្តីជាន់ខ្ពស់យោធាអោយដឹងថា មាន ភាពភ័យខ្លាច ថា មនុស្ស ១១ នាក់ មានវត្តមានលើយន្តហោះ អាចនឹងស្លាប់បាត់បង់ជីវិត ។ គួរបញ្ជាក់ថា អំឡុងហ្វឹកហ្វើន យប់ថ្ងៃអង្គារ កន្លងទៅនេះ ឧទ្ធម្ភាគចក្រយោធា ២ គ្រឿង ចួលរួមហ្វឹកហ្វើន ខណៈមួយ គ្រឿងបានធ្លាក់ចុះ និងមួយ គ្រឿងទៀត វិលដល់មូលដ្ឋានទ័ពវិញ ដោយសុវត្ថិភាព ។ មូលហេតុ ឧទ្ធម្ភាគចក្រធ្លាក់ ពុំទាន់បានដឹង ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ អ្វីដែលអាចគូសបញ្ជាក់បានច្បាស់នោះគឺថា លក្ខខ័ណ្ឌ អាកាសធាតុនា វិនាទីយន្តហោះធ្លាក់នោះ គឺមានការចុះអ័ព្ទ ជាខ្លាំង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ