CamNews

ជីវិត និងការងារ 

មិន​ទាន់បាន​​ឡើង​ប្រាក់​ខែ តើ​មក​ពី​អ្វី?

មនុស្សជាច្រើន ធ្វើការឱ្យក្រុមហ៊ុនមួយ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្អូញត្អែរថា មិនត្រូវ
បានដំឡើងប្រាក់ខែ ប៉ុន្ដែ ពួកគេមិនបានដឹងថា មូលហេតុគឺមកពីខ្លួនពួកគេផ្ទាល់នោះទេ។

មូលហេតុដែលនាំឱ្យអ្នកមិនទាន់ត្រូវបានក្រុមហ៊ុនដំឡើងប្រាក់ខែ អាចស្ថិតក្រៅសមត្ថភាពយល់
ដឹងរបស់អ្នក ដូចជា ក្រុមហ៊ុនរកបានចំណេញតិចជាងមុន។ល។ ប៉ុន្ដែ ក៏មានករណីខ្លះ បណ្ដាល
មកពីខ្លួនអ្នក ឧទាហរណ៍ អ្នកចូលចិត្តរអ៊ូរទាំច្រើន មិនសូវបានចូលរួមកម្មភាពនានារបស់ក្រុម
ហ៊ុន ឬចម្លែកជាងនេះ គឺដោយសារអ្នកទុកសក់ ឬពុកមាត់វែងជាដើម។ខាងក្រោមនេះ គឺជាមូល
ហេតុសំខាន់ ដែលអាចនាំឱ្យប្រាក់ខែរបស់អ្នក នៅដដែលក្នុងរយៈពេលយូរ ៖

១/ អ្នកមិនទាន់ស្នើសុំដំឡើងប្រាក់ខែ

ប្រសិនអ្នកបាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពប្រឹងប្រែងក្នុងរយៈពេល
យូរគួរសម ប៉ុន្ដែ នៅតែមិនទាន់ទទួលបានការដំឡើងប្រាក់ខែ នោះ មូលហេតុ គឺអាចបណ្ដាល
មកពី អ្នកមិនទាន់ស្នើសុំ។ ការស្ទង់មតិនៅអាមេរិក ឱ្យដឹងថា ៨៤% នៃម្ចាស់ក្រុមហ៊ុន តែងតែ
សង្ឃឹមថា បុគ្គលិករបស់ពួកគេ​ នឹងស្នើសុំដំឡើងប្រាក់ខែ ដោយខ្លួនឯង។ ប៉ុន្ដែ បុគ្គលិក នៅ
អាមេរិក ដែលបានស្នើសុំដំឡើងប្រាក់ខែ គឺមានត្រឹមតែ៤១% ប៉ុណ្ណោះ។ នៅពេលអ្នកមិនទាន់
ស្នើសុំដំឡើងប្រាក់ខែ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន ក៏យល់ថា សាមីខ្លួន​អ្នក ក៏គិតថា ខ្លួនមិន
ទាន់​ស័ក្ដិសមនឹងទទួលបានការដំឡើងប្រាក់ខែ។

២. ការងាររបស់អ្នក មិនបានល្អ

ប្រសិនអ្នកកំពុងធ្វើការមិនប្រកបដោយភាពល្អប្រសើរ អ្នកគួរព្រួយបារម្ភអំពីការដែលត្រូវក្រុម
​ហ៊ុនបញ្ចប់កិច្ចសន្យា ដូច្នេះ អ្នកកុំស្រមៃចង់បានដំឡើងប្រាក់ខែ។ តែប្រសិនការងារមិនមាន
ស្ថេរភាព អ្នកក៏ពិបាកនឹងបង្ហាញស្នាដៃពិតរបស់ខ្លួននោះដែរ។ មនុស្សជាច្រើន បានស្នើសុំ
ឡើងប្រាក់ខែ ក្នុងកាលៈទេសៈមិនសមស្រប ដូចជា នៅ​ពេលអ្នកកំពុងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ
ជា​ដើម។ល។

ថៅកែមួយចំនួន អាចនឹងមានការអាណិតអាសូរ ប៉ុន្ដែ បញ្ហាសេដ្ឋកិច្ចរបស់អ្នក នឹងមិនជួយឱ្យមាន
ការដំឡើងប្រាក់ខែ។ លើសពីនេះ ថ្នាក់ដឹកនាំមួយចំនួន យល់ថា ការឱ្យគេដឹងអំពីស្ថានភាព
លំបាកផ្នែកសេដ្ឋកិច្ចផ្ទាល់ខ្លួន គឺជារឿងមិនប្រកបដោយវិជ្ជាជីវៈ។ ជំនួសមកវិញ អ្នកត្រូវតែប្
រឹងប្រែងធ្វើការ ដើម្បីបញ្ជាក់ថា ខ្លួនកំពុងជួយឱ្យក្រុមហ៊ុនបានចំណេញ។

៣. ថៅកែមិនដឹងថា អ្នកស័ក្ដិសមនឹងត្រូវដំឡើងប្រាក់ខែ

បើទោះជា មិនចង់អួតអាង ប៉ុន្ដែ អ្នកក៏គួរតែធ្វើឱ្យថ្នាក់លើរបស់អ្នក បានឃើញថា អ្នកកំពុង
ធ្វើការដោយប្រឹងប្រែងបំផុត។ អ្នកបានបំពេញការងារទាំងឡាយ ដែលមេបានដាក់ឱ្យធ្វើ គឺ

ជាប្រការល្អ ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់នោះទេ។ អ្នកគួរតែស្នើសុំការងារបន្ថែម ប្រសិនចង់ឱ្យមាន
ការចាប់អារម្មណ៍។ ឧទាហរណ៍ អ្នកស្នើសុំចូលរួមអនុវត្តគម្រោងសំខាន់ៗ ឱ្យបានញឹកញាប់
និងប្រឹងប្រែងធ្វើការកាន់តែខ្លាំង កាន់តែល្អ។ ក៏ប៉ុន្ដែ អំពើរបស់អ្នក ក៏មិនត្រូវធ្វើឱ្យប៉ះពាល់
ដល់អារម្មណ៍ របស់មិត្តរួមការងារនោះដែរ។

ប្រសិនមិនមានឱកាសនិយាយ អ្នកក៏អាចសរសេរឡើងវិញនូវកិច្ចការដែលខ្លួនបានធ្វើ ដាក់
ទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ឬលើកឡើងនៅក្នុងកិច្ចប្រជុំ។

៤. អ្នកមិនបានបន្ទាន់សម័យផ្នែកចំណេះដឹង

ទោះជាអ្នកកំពុងតែធ្វើការយ៉ាងប្រឹងប្រែង និងតែងតែជួយធ្វើការងារមិត្តរួមក្រុម ប្រការនេះមិន
ទាន់គ្រប់គ្រាន់ ប្រសិនចំណេះជំនាញរបស់អ្នក ទៅជាហួសសម័យ។ នេះអាចជាបញ្ហាមួយធំ នៅ​ពេលអ្នកជាបុគ្គលិកយូរឆ្នាំរបស់ក្រុមហ៊ុន។ អ្នកប្រហែលជាបានចូលធ្វើការភ្លាម រហូតមកដល់
ពេលនេះ បន្ទាប់ពីបានចេញពីសាលា ប៉ុន្ដែសម័យបច្ចុប្បន្ន វាមិនដូចពីមុន អ្នកត្រូវប្រកួតប្រជែង
ជាមួយពួកក្មេងៗ ជាក្រុមមនុស្សដែលមានសមត្ថភាពខ្ពស់ជាងនេះ។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែចុះឈ្មោះចូលរៀនជំនាញ ដែលមានសញ្ញាបត្រត្រឹមត្រូវ
ទាក់ទិននឹងការងាររបស់អ្នក។ នៅពេលត្រូវការបុគ្គលិកបន្ថែម ឬត្រូវការដំឡើងមុខតំណែង ក្រុម
ហ៊ុនទាំងឡាយ ក៏តែងតែពិនិត្យមើលទៅលើកម្រិតសិក្សា ឬសមត្ថភាពដែលបុគ្គលិកម្នាក់មាន។

 

៥. អ្នកមានបញ្ហាច្រើនពេក

នៅពេលបុគ្គលិកម្នាក់ ចេះតែធ្វើឱ្យមានកំហុស ឧទាហរណ៍ដូចជា មេដាក់ការងារឱ្យ ៥ តែធ្វើ
បានតែ ៣ ហើយធ្វើដូច្នេះជាច្រើនលើក មេដាក់ឱ្យធ្វើ.ក បែរជាទៅធ្វើ.ខ នោះមេប្រាកដជា
វាយតម្លៃថា បុគ្គលិកម្នាក់នេះ ខ្វះការយកចិត្តទុកដាក់នឹងការងារ។

បញ្ហាខាងលើ កម្រនឹងមានការពិន័យ ប៉ុន្ដែ នៅពេលក្រុមហ៊ុនរៀបចំដំឡើងប្រាក់ខែដល់បុគ្គ
លិក ប្រការខាងលើប្រាកដជាត្រូវយកមកពិចារណាថា តើគួរដំឡើងប្រាក់ខែដល់អ្នកដែរ ឬ
អត់។

ក្រៅពីនេះ ប្រសិនអ្នកមកធ្វើការយឺតម៉ោង ឬសុំច្បាប់សម្រាកជាញឹកញាប់ នោះឱកាសត្រូវបាន
ដំឡើងប្រាក់ខែ គឺជារឿងលំបាក។ ម្យ៉ាងទៀត ការនៅធ្វើការហួសម៉ោង ក៏មិនមែនជារឿងល្អ
ទាំងស្រុង ព្រោះក្រុមហ៊ុនខ្លះ មិនតម្រូវឱ្យបុគ្គលិកធ្វើការថែមម៉ោង លើសពីនេះ អ្នកគ្រប់គ្រង ក៏​អាចនឹងមានការសង្ស័យលើបំណងល្អរបស់អ្នក។ ដូច្នេះ ចូរកុំស្រមៃថា ធ្វើការលើសម៉ោង អាច
ជួយដល់ការដំឡើងប្រាក់ខែ៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  wallstcheatsheet

 

 

 


Tags: Job getting raise salary