CamNews

ស្រ្តីម្នាក់មានផ្ទៃពោះ ៧ខែ ត្រូវបានគេបង្ខំអោយ រំលូតកូនចេញ

ស្រ្តីម្នាក់ត្រូវបានគេបង្ខំអោយពន្លូតកូនដែលមាននៅក្នុងផ្ទៃដល់ទៅ ៧ខែ ខណៈ
ពេលដែល
នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះនឹងធ្វើការសំរាល រឿងហេតុនេះ
បានកើត
ឡើងនៅឯខេត្ត Shanxi ប្រទេសចិន កាលពីថ្ងៃទី៣​ មិថុនាកន្លងផុតទៅ
ថ្មីៗនេះ។

ដោយយោងទៅតាមរបាយការណ័របស់អង្កការសិទ្ធិមនុស្សប្រទេសចិន បានអោយដឹងថា
ដោយសារតែ នាងមិនគោរពតាមច្បាប់នៃការកំណត់ ចំនួនកូនរបស់ប្រទេសចិន។ តាមសម្តី
ប្តីរបស់នាងបានអោយដឹងថា ដោយសារតែគាត់ធ្វេសប្រហែសទើបបាន ជាធើ្វអោយប្រពន្ធ
គាត់មានកូនថែមមួយទៀត។

ហើយពួកគេក៏បានលាក់រឿងនេះមិនអោយអ្នកណាដឹងនោះទេប៉ុន្តែរហូតមកដល់នាងមានផ្ទៃពោះ
៧​ ខែទើបមេឃុំឃើញហើយ គាត់ក៏បានបង្ខំអោយពួកគេបង់ជាសាច់ប្រាក់ដែលមានតំលៃប្រហែល
៦,០០០ ដុល្លារ បើមិនដូច្នេះទេពួកគេនឹងអោយនាងរំលូតកូនក្នុងផ្ទៃនោះចោលហើយ។ ដោយសារ
តែខ្លួនក្រទើបគ្មានសមត្ថភាពបង់ប្រាក់ ក៏សុខចិត្តអោយគេពន្លូតកូននោះទាំងបង្ខំតែម្តងទៅ។

បើយោងតាមសម្តីរបស់ប្រធានអង្កការ "សិទ្ធិស្រ្តីគ្មានព្រំដែន" ប្រចាំប្រទេសមានឈ្មោះ Reggie
Littlejohn បានអោយដឹងថា៖ វាគឺជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរ ហើយពួកគេត្រូវមានទំនួល
ខុសត្រូវទៅលើបញ្ហានេះ ដោយសារវាជាអំពើមួយប្រឆាំងនឹងសិទិ្ធមនុស្សជាតិ។ ប្រធានអង្ក
ការរូបនេះ ក៏បានអំពាវនាងអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក​​ ក៏ដូចជាបណ្តាមេដឹកនាំពិភព
លោក អោយមានការផ្តន្ទាទោស និងកែទំរង់ច្បាប់នេះសាជាថ្មី៕

ដោយ ៖ រិទ្ធី
ប្រភព ៖ womensrightswithoutfrontiers


Tags: international news strange china