ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិ ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិ
ពលបំផុត ប្រចាំឆ្នាំ ដែលបានវាយប្រហារទៅលើ ភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពី
ប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបណ្តាលអោយមនុស្សជិត ៣ ពាន់នាក់ស្លាប់បាត់បង់ជីវិត
ខណៈពេលដែលរាប់លាននាក់ផ្សេងទៀត រងនូវផលប៉ះពាល់អវិជ្ជមានរួមមាន បាត់បង់ផ្ទះ
សម្បែង រងរបួសធ្ងន់ និងស្រាល ជាដើម។
ជាមួយនឹងកម្លាំងខ្យល់ព្យុះ ដ៏មានឥទ្ធិពលប្រចាំឆ្នាំ មួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា
ហាយយ៉ាន់ ពោលគឺ មានកម្លាំងវាយប្រហារ បោកបក់ដល់ទៅ ៣២០ គ.ម ឯណោះក្នុង
មួយម៉ោ ង ។ ដោយឡែក មកទល់នឹងខណៈនេះ បើតាមការអោយដឹងពីប្រភពសារព័៍ត៌
មានពិភពលោក បានគូសបញ្ជាក់បន្ថែមអោយដឹងថា ក្រុមមនុស្សដែលជាប្រជាពលរដ្ឋ
រស់នៅ ក្នុងប្រទេសហ្វីលីពីន ពោលគឺ នៅតំបន់រងការវាយប្រហារ នាភាគកណ្តាលប្រ
ទេសនោះ ក៏កំពុងតែជួបបញ្ហាប្រឈមជាខ្លាំង កង្វះទឹកស្អាត កង្វះចំណីអាហារ និង ទី
ជម្រកជាដើម ដែលញ៉ាំងអោយពួកគាត់ដង្ហើយហៅរកជំនួយសង្គ្រោះជាបន្ទាន់។
យ៉ាងណាមិញ ជាមួយនឹងសកម្មភាពមនុស្សធម៌ បណ្តាប្រទេសលើពិភពលោកបានផ្តល់
ជាចំណីដោយនៅក្នុងនោះរួមមានថវិការ ក៏ដូចជា ស្បៀងជាច្រើនផ្សេងទៀតផងដែរទៅ
អោយរដ្ឋាភិបាលប្រទេសហ្វីលីពីន។ ដោយឡែក បើនិយាយពីបេក្ខភាពវីដេអូខាងក្រោម
នេះវិញ ត្រូវបានរកអោយឃើញថា ទើបតែបានចេញផ្សាយនោះទេ ក្រោយពីកើតមាន
គ្រោះធម្មជាតិ កាលពីសប្តាហ៍កន្លងទៅ ដោយនៅក្នុងនោះគេ គេឃើញកម្លាំងខ្បល់ព្យុះ
បក់បោក កើតឡើងជាទឹកជំនន់ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ភ្លាមៗតែម្តង
មើលទៅពិតជាគួរអោយស្ងើចណាស់។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ