CamNews

Kissinger ៖ ប្រសិនមានសង្គ្រាម អាមេរិក និងចិន​ ត្រូវចាញ់

អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Kissinger បានថ្លែងថា ប្រសិនអាមេរិក និងចិនមាន
ការប៉ះទង្គិចគ្នា កាលពីមុននឹងមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្ដែពេលនេះ ប្រទេសទាំងពីរនឹង
ត្រូវបរាជ័យទាំងសងខាង។

យោងតាម CCTV នៅពេលនិយាយដល់អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក Kissinger គេត្រូវ
រំឮកឡើងវិញនូវសកម្មភាពសំខាន់ៗមួយចំនួនរបស់គាត់។ កាលពី ៤០ឆ្នាំមុន Kissinger បាន
ជួយដោះស្រាយបញ្ហា"សង្គ្រាមត្រជាក់" រួមជាមួយនិងអតិតប្រធានាធិបតិ Nixon និងបាន
ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងអាមេរិក និងចិន ទន្ទឹមនឹងនេះ​ ក្នុងអំឡុងពេលជាង
៤០ឆ្នាំក្រោយមក គាត់បានទៅកាន់ប្រទេសចិនជាង ៥០លើក។

ឆ្នាំ ២០១២ គឺជាឆ្នាំទី ៤០ ដែល Nixon ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសចិន ចំណែកលោក
Kissinger នៅតែបន្ដទៅកាន់ប្រទេសចិន។ ថ្ងៃទី ១៤មករា Kissinger បានឆ្លើយតបទៅនឹងកិច្ច
សម្ភាសជាមួយ CCTV របស់ប្រទេសចិន។

នៅពេលនិយាយដល់សារសំខាន់នៃអនុស្សាវរីយ៍ ៤០​ ឆ្នាំរបស់អតីតប្រធានាធិបតិអាមេរិក
លោក Nixon ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន លោក Kissinger យល់ថា ប្រព័ន្ធសហគមន៍
អន្ដរជាតិមានការផ្លាស់ប្ដូរដែលមានចរិតជាបដិវត្ត។

នៅក្នុងរយៈពេលជាង ២០ឆ្នាំកន្លង អាមេរិក និងចិន សុទ្ធតែចាត់ទុកគ្នាថាជាសត្រូវ ដោយ
ប្រទេសទាំងពីរធ្លាប់ប៉ះទង្គិចគ្នាដោយកងទ័ពនៅឆកសមុទ្រតៃវ៉ាន់ បណ្ដាលអោយអន្ដរជាតិ
យល់ថា ប្រទេសទាំងពីរនេះអាចក្លាយជាសត្រូវពិតប្រាកដ។ បែបនេះហើយ ចាប់តាំងពីការ
ចាប់ផ្ដើមកែលំអទំនាក់ទំនងទ្វេភាគីឡើងវិញរវាង ចិន និងអាមេរិក ក៏បានធ្វើអោយប្រទេស
នានា ត្រូវធ្វើការពិនិត្យឡើងវិញនូវគោលនយោបាយមុននោះរបស់ពួកគេ។

អំឡុងពេល ៤០ នោះ នៅក្នុងបញ្ហាអន្ដរជាតិ ជាមូលដ្ឋាន អាមេរិក និងចិន តែងរក្សាជំហាន
ដើរស្របគ្នា នេះគឺជាប្រការដ៏អស្ចារ្យមួយ។

ក្រុមអ្នកជំនាញការយល់ថា អាមេរិក គឺជាមហាអំណាចដែលកំពុងមានកម្លាំងអន់ថយ រីឯ
ប្រទេសចិនវិញ គឺជាមហាអំណាមួយកំពុងលេចធ្លោ ប្រទេសទាំងពីរអាចនឹងមានការប៉ះទង្គិច
គ្នា ឬសង្គ្រាម ដោយសារផលប្រយោជន៍។

ជាមួយនឹងការយល់ឃើញបែបនេះ Kissinger យល់ថា ស្ថានភាពអន្ដរជាតិបានខុសពីមុនទាំង
ស្រុង។ កាលពីអតីតកាល នៅពេលបញ្ហាបែបនេះកើតឡើង លទ្ធផលប្រាកដជាមានភាគី
ម្ខាងឈ្នះ និងម្ខាងទៀតចាញ់។

ប៉ុន្ដែនៅពេលបច្ចុប្បន្ន ប្រសិនអាមេរិក និងចិនកើតមានការប៉ះទង្គិច នោះប្រទេសទាំងពីរនឹង
ត្រូវបរាជ័យដូចគ្នា។ ប្រសិនទំនាក់ទំនងការទូតចិន និងអាមេរិក ត្រូវបានកាត់ផ្ដាច់ បែបនេះ
ពិភពលោកនឹងត្រូវកាត់ជាពីរផ្នែក ប្រទេសនិមួយៗនឹងត្រូវជ្រើសរើសឈរនៅខាងណាមួយ
ដូច្នេះគេមិនអាចទទួលយកវិន័យពីអតិតកាល។

ថ្ងៃទី ២៦មករា ឆ្នាំ ២០១១ ក្រុមនាវាចម្បាំង ដែលរួមមាននាវាដឹកយន្ដហោះ Carl Vinson
របស់ អាមេរិក និងទ័ពជើងទឹក Malaysia បង្អួតអំណាចនៅឆកសមុទ្រ Malacca

បច្ចុប្បន្ន ប្រសិនកើតមានការប៉ះទង្គិចគ្នាមែន នោះប្រទេសទាំងឡាយក្នុងពិភពលោកនឹងមិន
មានប្រទេសណាមួយអាចទទួលបានផលប្រយោជន៍ ដូច្នេះប្រការនេះបានអោយយើងដឹងថា ហេតុអ្វីបានជាប្រទេសនានាខិតខំស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ។

ការសម្រេចចិត្តឯកតោភាគីណាមួយនឹងមិនអាចសម្រេចបានជោគជ័យនោះទេ តែវានឹងនាំ
ប្រទេសទាំងពីរអោយធ្លាក់ទៅក្នុងភាពអន្ដរាយ ដូច្នេះប្រទេសទាំងពីរគួរតែយោងគ្នាទៅវិញ
ទៅមក៕

ដោយ ៖ សូរីយ៉ា
ប្រភប ៖ Xinhua

Tags: chinausainternational newswar