CamNews

ឆេះវិហារអ៊ីស្លាមធំបំផុតនៅអាស៊ីកណ្ដាល

យ៉ាងហោចណាស់មានបុរសម្នាក់បាត់បង់ជីវិតនៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានកើងឡើង
នៅវិហារអ៊ីស្លាម Khazret Sultan ស្ថិតក្នុងប្រទេស Kazakhstan។


ផ្សែងខ្មៅបានបង្ហាញខ្លួនចេញពីដំបូលព័ណ៌ ស នៃប្រាសាទរបស់វិហារ Khazret Sultan ដែល
ត្រូវបានគេយល់ថា ជាវិហារអ៊ីស្លាមធំបំផុតនៅអាស៊ីកណ្ដាល ទើបត្រូវបានសាងសង់ក្នុងរដ្ឋ
ធានី Astana របស់ Kazakhstan។

យោងតាមសារព័ត៌មានក្នុងស្រុក រថយន្ដពន្លត់អគ្គីភ័យប្រមាណជា ៣០គ្រឿង និងក្រុមអ្នក
ពន្លត់អគ្គីភ័យចំនួន ៧០នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីធ្វើអន្ដរាគមន៍។

AP ដកស្រង់ប្រភពព័ត៌មានពីក្រសួងសង្គ្រោះបន្ទាន់របស់ Kazakhstan បានអោយដឹងថា មូល
ហេតុនៃការឆេះវិហារ Khazret Sultan នេះ អាចបណ្ដាលមកពីឧបករណ៍ផ្សារដែក។



Khazret Sultan ត្រូវបានគេមើលឃើញថា ជាវិហារអ៊ីស្លាមធំបំផុតនៅអាស៊ីកណ្ដាល ទីលាន
សំខាន់របស់វិហារនេះ អាចអោយមនុស្ស ៥.០០០នាក់ចូលជួបជុំគ្នានៅក្នុងពេលតែមួយ។
Khazret Sultan ត្រូវបានបើកទ្វារបំរើដល់សាសនិកជនចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១១៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Telegraph, Rian

Tags: international newsfireislamists