CamNews

ជីវិត និងការងារ 

ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ​(មាន​វីដេអូ)

ឈានដល់វ័យ “រសៀល” ទៅហើយ ប៉ុន្ដែ លោកយាយ Peng Waimei អាយុ ៨០ឆ្នាំ នៅតែមានការ
ឈឺចាប់ក្នុងចិត្ត និងព្រួយបារម្ភចំពោះកូនប្រុសរបស់ខ្លួន ដែលមានជម្ងឺសរសៃប្រសាទ។

លោកយាយ Peng Waimei រស់នៅក្នុងក្រុង Zhengzhou នៃខែត្រ Henan ប្រទេសចិន ត្រូវបង្ខំចិត្ត
បង្ខាំងកូនប្រុសរបស់ខ្លួន ឱ្យនៅក្នុងទ្រុងដែកតូចចង្អៀតមួយ អស់រយៈពេល ជាង៤០ឆ្នាំ កន្លង។
បើទោះជាវ័យកាន់តែចាស់ ប៉ុន្ដែ ជីវិតរបស់ស្ដ្រីរូបនេះ នៅតែពោរពេញទៅដោយសេច​ក្ដីទុក្ខព្រួយ
អាណិត​កូន​ប្រុសកំពុងមានជម្ងឺវិកលចរិត។

នៅក្នុងវ័យ ៦ឆ្នាំ ដោយសារតែគ្រុនក្ដៅខ្លាំង ទើបកូនប្រុសរបស់លោកយាយ Waimei គឺលោក Peng
Weiqing (បច្ចុប្បន្ន អាយុ ៤៨ឆ្នាំ) ត្រូវធ្លាក់ខ្លួនវិកលចរិត តាំងពីពេលនោះមក។ ដូច្នេះ រយៈពេលជាង
៤០ឆ្នាំមកនេះ Peng Weiqing ត្រូវរស់នៅក្នុងទ្រុងដែកមួយ ដ៏តូចចង្អៀត។

នៅពេលគេមើលមួយភ្លែត គេនឹងគិតថា នេះគឺពិតជាវិធីថែទាំកូន ដ៏ឃោរឃៅ ប៉ុន្ដែ សម្រាប់លោក
យាយ Peng Waimei នេះគឺជាវិធីល្អបំផុត ដើម្បីឱ្យគាត់អាចការពារកូនប្រុសរបស់ខ្លួន ក៏ដូចជាការ
ពារអ្នកនៅជុំវិញ។

ព្រោះតែគ្រួសារក្រីក្រ មិនមានប្រាក់ដើម្បីនាំកូនទៅព្យាបាលជម្ងឺ ដូច្នេះពុករបស់ Peng Weiqing
ក៏សម្រេចចិត្តធ្វើទ្រុងដែក ដោយខ្លួនឯង ចាប់ពីតូចដល់ធំ ដើម្បីឱ្យកូនប្រុស បានរស់នៅក្នុងទ្រុង
នេះដោយងាយស្រួល។ ជារៀងរាល់ថ្ងៃ លោកយាយ Waimei និងស្វាមី តែងបញ្ចុកបាយកូនប្រុស
អាយុ ៤៨ឆ្នាំនេះ ទៅតាមចន្លោះដែករបស់ទ្រុង។

លោកយាយ Waimei ថ្លែងថា ៖ “កូនខ្ញុំ វាមិនអាចគ្រប់គ្រងខ្លួនឯងបាន។ កាលពីនៅតូច វាក៏តែង
ប្រើកាំបិទ ឬថ្ម កាត់ដៃខ្លួនឯង ហើយពេលដើរ វាតែងតែដួលបែកឈាមជាញឹកញាប់ ដូច្នេះ យើង
ក៏សម្រេចចិត្ត ធ្វើទ្រុងមួយដើម្បីដាក់ កុំឱ្យវាដើរខ្លាំងពេក។ កូនខ្ញុំនេះ ប្រាកដជាបានស្គាល់ខ្ញុំច្បាស់ ទោះជាវាមិនបានដឹងអំពីអត្ថន័យ នៃពាក្យថា “ម្ដាយ” ។”

មកដល់វ័យ ៨០ឆ្នាំទៅហើយ ម្យ៉ាងសុខភាពក៏ទ្រុឌទ្រោម តែលោកយាយ Waimei មានការព្រួយ
បារម្ភកាន់តែខ្លាំង ដោយមិនដឹងថា នៅពេលខ្លួនស្លាប់ទៅ ការរស់នៅរបស់កូនប្រុសកំសត់ម្នាក់នេះ
នឹងទៅជាយ៉ាងណា!

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កុលសម្ព័ន្ធរស់នៅលើវាលល្បាប់ ដាច់ដោយឡែក ពីសង្គមខាងក្រៅ

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

ពីនារីស្បែកខ្មៅ ក្លាយជាកំពូលទីប្រឹក្សា របស់ប្រធានាធិបតី អាមេរិក



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/Youtube/SH


Tags: Man kept in CAGE China Peng Weiqing Peng Waimei Zhengzhou