មនុស្សគ្រប់ៗរូប តែងតែមានការក្តីសុបិន្តចំពោះមនុស្សជាទីស្រឡាញ់រៀងៗខ្លួន អ្នកខ្លះ
ចង់បានបែបនេះ រីឯអ្នកផ្សេងទៀតចង់បានបែបនោះ។ បើនិយាយពីរបៀបក៏ដូចជាវិធី
ដែលទទួលបានអ្នកជាទីស្រឡាញ់ក៏ខុសៗគ្នាផងដែរ។ ខាងក្រោមនេះ គ្រាន់ជាចំនុច
ខ្លះៗ ក៏ដូចដំណាក់កាលដើម្បីទទួលបាននូវមិត្ត១០០ឆ្នាំ៖
១ ធ្វើការស្វែងរក
លោកអ្នកធ្លាប់លឺកន្លងមកហើយថា ពិធីរៀបអាពាហ៏ពិពាហ៏ជាកន្លែងដែលអាចរកបាននូវ
អ្នកជាទីស្រឡាញ់។ វាជាការពិតរឺ? មែនហើយ វាគឺពិតមែន។ នៅពេលដែលនារីៗ បាន
ឃើញទស្សនីយភាពកូនកំលោះ និងកូនក្រមុំរៀបការ វាក៏ជាហេតុធ្វើអោយពួកគេចង់រៀប
ការដូចគ្នា។ អញ្ជើញនាងឡើងរាំ គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្តើម។ មិនត្រឹមតែពិធីរៀប
អាពាហ៏ពិពាហ៏ដែលអ្នកអាចរកបានមនុស្សជាទីស្រឡាញ់ តែក៏អាចមានឧកាសជួបនៅក្នុង
ពិធីផ្សេងៗដូចជា៖ បណ្ណាល័យ ពិធីខួបកំណើត ផ្សារទំនើបជាដើម។
២ ត្រូវត្រៀមខ្លួនជាមុន
លោកអ្នកត្រូវត្រៀមខ្លួនជាមុន ជាពិសេសត្រូវធានាថាអ្វីៗ ត្រូវល្អឥតខ្ចោះ។ ប្រសិនបើអ្នក
យល់ថានារីម្នាក់នេះ អាចយកជាការបាន និងសមតាមបំណងប្រាថា្ន នោះប្រាកដណាស់
ថាអ្នកត្រូវធ្វើយ៉ាងណាអោយមានភាពទាក់ទាញ ដូចជា៖ ការនិយាយស្តី សំលៀកបំពាក់
ជាពិសេសទាក់ទងនិងអត្តចរិក។៣ បង្កើនទំនាក់ទំនងល្អ
បើនិយាយពីទំនាក់ទំនងវិញ អ្នកត្រូវព្យាយាមធ្វើយ៉ាងចេះបងើ្កតទំនាក់ទំនងល្អដោយខ្លួន
ឯង និងចេះរក្សាទំនាក់ទំនងល្អនេះ។ ដោយអ្នកត្រូវហ៊ាននិយាយលេងជាមួយនាង ក្នុងន័យ
ស្គាល់នាងអោយបានច្រើនជាងមុន ជាពិសេស ត្រូវដឹងអំពីចំនងចំនូលចិត្តថានាងស្រឡាញ់
អ្វី និងចង់បានអ្វី។ ជៀសវាងក្នុងការធ្វើឬកពាអួតអាង តែត្រូវមានទំនុកចិត្តខ្ពស់លើខ្លួនឯង។៤ ព្យាយាមធ្វើអោយនាងសប្បាយចិត្ត
អ្នកត្រូវតែព្យាយាមធ្វើអោយនាងសប្យាយចិត្ត ដោយឧស្សាហ៏និយាយសរសើរននាង
ឧស្សាហ៏និយាយពាក្យថា អរុណសួស្តី សាយ័នសួស្តី និងរាត្រីសួស្តីជាដើម និងអាច
ធ្វើអោយនាងគិតថា យើងយកចិត្តទុកដាក់ចំពោះនាង។៥ ធ្វើអោយនាងមានភាពផ្ញាក់ផ្អើល
នៅពេលអ្នកចេញទៅញ៉ាំអីនៅខាងក្រៅជាមួយនាង អ្នកត្រូវប្រាកដថា អ្នកបានហៅមុខ
ម្ហូបដែលនាងចូលចិត្ត និងរសជាតិនោះដោយពុំចាំបាច់សូរនាងជាមុន។ ឧស្សាហ៏ទិញ
វត្តុអនុស្សាវរីយ៏ ចំនីអាហារផ្ញើនាង ទាក់ទងរសជាតិ និងចំនងចំណូលចិត្តរបស់នាង។
នោះនាងនិងដឹងថា អ្នកយកចិត្តទុកដាក់ចំពោះគេប៉ុនណា។ ខាងលើនេះ គ្រាន់តែជាវិធីសាស្រ្តខ្លះ ក៏ដូចជាដំណាក់កាលមួយចំនួនដើម្បីស្វែងរកអ្នកជាទី
ស្រឡាញ់ និងមិត្ត១០០ឆ្នាំ តែត្រូវចងចាំថា ដើម្បីជោកជ័យនៅក្នុងជីវិតស្នេហា អ្នកត្រូវមាន
ភាពស្មោះត្រង់ជានិច្ច៕
ដោយ ៖ មង្គល
ប្រភព ៖ kineda