CamNews

យល់ដឹង 

ធ្វើជំនួញបែបណាក្នុងឆ្នាំ ២០១២?

អ្នកកំពុងធ្វើជំនួញ និងចង់ពង្រីកវាក្នុងឆ្នាំថ្មី ឬកំពុងមានគម្រោងចាប់ផ្ដើមធ្វើជំនួញ? អ្នកនឹង
ត្រូវជួបបញ្ហាជាច្រើនប្រសិនមិនបានចាប់យកឱកាស និងទីផ្សារ។

សូមស្វែងយល់អំពីការព្យាករណ៍ខាងក្រោម ដែលនិយាយអំពីអាជីវកម្មខ្នាតតូច និងមធ្យម
ដើម្បីជួយអោយអ្នកដើរទៅមុនគេបានមួយជំហានក្នុងឆ្នាំ ២០១២។

ជាមួយនឹងការប្រកួតប្រជែងរវាងក្រុមហ៊ុននានា មធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មក៏កាន់តែ
រីកចម្រើនប្រកប់ដោយភាពសម្បូរបែប បានធ្វើអោយក្រុមហ៊ុនទាំងឡាយត្រូវប្រឹងប្រែង ប្រើ
ប្រាស់គ្រប់រូបភាពដើម្បីផលិតផល ឬសេវាកម្មរបស់ខ្លួនត្រូវបានផ្សព្វផ្សាយដល់អតិថិជន។

សេដ្ឋកិច្ចមានការប្រែប្រួល៖ ជាមួយនឹងស្ថានភាពគ្មានលំនឹងនៅអ៊ឺរ៉ុបនាពេលបច្ចុប្បន្ន សេដ្ឋ
កិច្ចពិភពលោកក៏មានការប្រែប្រួល គឺនៅតែជាបញ្ហាធំសម្រាប់ក្រុមហ៊ុនតូច និងមធ្យម។ អ្នក
ធ្វើជំនួញត្រូវតែមានគម្រោងសម្រាប់រយៈពេលខ្លី និងយូរអង្វែងដែលប្រកប់ដោយភាពរស់
រវើកដើម្បីអាចទទួលបានការរីកចម្រើននៅគ្រប់កាលៈទេសៈ។

ប្រើពហុមធ្យោបាយផ្សព្វផ្សាយដែលពេញនិយម៖ ការប្រើប្រាស់ឧបករណ៍ ឬមធ្យោបាយទី
ផ្សារថ្មី ដូចជាផ្សព្វផ្សាយតាមរយៈគេហទំព័រជាដើម នឹងជួយអោយម្ចាស់អាជីវកម្មអាចវិភាគ
បានទៅលើយោបល់ និងឥរិយាបទរបស់អតិថិជនបានប្រសើរជាមុន។ បន្ទាប់មកអាជីវករ
អាចប្រើប្រាស់ទិន្នន័យនោះដើម្បីរៀបចំយុទ្ធសាស្ដ្រទីផ្សារ និងវាយលុកដោយចំគោលដៅ
និងចំពេលវេលា។

ការផ្សាយពាណិជ្ជកម្មតាមរយៈគេហទំព័រតម្លៃថោក រីកចម្រើន៖ សកម្មភាពទីផ្សារនាពេល
ខាងមុខ នឹងផ្ដោតទៅលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណែតដោយតម្លៃទាប ក្នុងនោះ
មានការផ្សព្វផ្សាយតាមគេហទំព័រក្នុងស្រុក ឬតាមរយៈ Google Adwords ។ ទីផ្សារផ្សាយ
ពាណិជ្ជកម្មកាន់តែមានសភាពពុះកញ្ជ្រោលឡើង ពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីវាត្រូវបាន
គេបង្កើតឡើង។

អតិថិជនរួមធ្វើជំនួញ៖ ក្រុមអ្នកជំនួញកំពុងរក្សា និងបង្កើតទំនាក់ទំនងជាមួយនិងអតិថិជន។
ជាមួយនិងឧបករណ៍ស្ទង់មតិលើបណ្ដាញអ៊ីនធើរណែត ក៏ដូចជាឥទ្ធិពលរបស់គេហទំព័រ
សង្គម អតិថិជនកាន់តែមានតួនាទីសំខាន់ជាងមុន សម្រាប់មុខជំនួញរបស់ក្រុមហ៊ុននានា
ជាពិសេស គឺសកម្មភាពទីផ្សារ។

ការទិញដូរតាមរយៈទូរស័ព្ទចលតកំពុងរីកចម្រើន៖ អ្នកលក់រាយដែលមិនទាន់មានគេហ
ទំព័រសម្រាប់ផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន គួរតែប្រញាប់ចាប់ផ្ដើមបង្កើតនៅពេលនេះ។
ការធ្វើពាណិជ្ជកម្មចលតនឹងមានសន្ទុះកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមការសន្និដ្ឋាន វានឹង
អាចកើនឡើងថែមទៀត។

រូបភាពលក់រាយ សម្បូរបែប៖ គេហទំព័រ ឬកន្លែងលក់រាយនឹងត្រូវបានគេកែលំអបន្ថែមទៀត
ដោយសារថា បញ្ហាសេដ្ឋកិច្ច បានបណ្ដាលអោយក្រុមហ៊ុននានាត្រូវស្វែងរកគ្រប់មធ្យោបាយ
ដើម្បីលក់ចេញ។

សហការណ៍ និងមានទំនាក់ទំនងល្អ៖ បណ្ដាអាជីវកម្មខ្នាតមធ្យម និងតូចត្រូវតែជ្រើសរើស
រូបភាពនៃការសហការណ៍ និងស្វែងរកទំនាក់ទំនងល្អជាមួយក្រុមហ៊ុនខ្នាតធំជាងក្នុងវិស័យ
ដូចគ្នា ក្នុងតំបន់ដើម្បីបង្កើតកម្លាំងរឹងមាំអាចប្រជែងបាននៅក្នុងទីផ្សារ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: knowledgebussiness