CamNews

តារា 

ភ្ញាក់ផ្អើល៖ Luis Suarez មានគំនិតចង់ខាំ Chiellini តាំងពីឆ្នាំមុន មកម្ល៉េះ

ករណី "ខាំមនុស្ស" របស់កីឡាករ Luis Suarez កំពុងតែឡើងកំដៅខ្លាំងឡើង ជាងពេលណាៗទាំង អស់។ កាលពីប៉ុន្មានម៉ោងមុននេះ សារព័ត៌មាន DailyMail របស់អង់គ្លេស បានបង្ហោះនូវរូបភាពមួយ ចំនួន ដែលជាភស្តុតាងបង្ហាញឲ្យឃើញថា ទង្វើនៃការខាំមនុស្សរបស់ Luis Suarez គឺមានចេតនា តែម្តង។

ទង្វើខាំមនុស្ស ដែលមិនអាចទទួលយកបាន របស់  Suarez

កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្នុងការប្រកួតរវាង Uruguay និង Italy នៃពាន រង្វាន់ Confederations Cup 2013, Luis Suarez និង Chiellini បានប្រឈមមុខ ឡើងកំដៅដាក់គ្នា ពេញរយះពេល ១២០ នាទី នៃការប្រកួត។ បណ្តារូបភាពដែល DailyMail បង្ហោះ បានបង្ហាញឲ្យ ឃើញថា នៅក្នុងការប្រកួតនោះ Luis Suarez បានចេតនាចូលទៅជិត និងចង់ខាំស្មា Chiellini ប៉ុន្តែ ភ្លាមៗនោះ ខ្សែការពាររូបនេះ បានដឹងខ្លួនទាន់។ បន្ទាប់មកកីឡាកររបស់ Juventus បានបែរមុខមក និងចាប់ដៃបិសាចជញ្ជក់ឈាម Suarez ដូចជាចង់ផ្ញើសារឲ្យដឹងថា "កុំមកធ្វើអ្វីឆ្កួតឡប់" ។ ជិតមួយ ឆ្នាំក្រោយមក ក្រុមទាំងពីរក៏បានជួបគ្នាម្តងទៀត ហើយលើកនេះ Luis Suarez ធ្វើបានសម្រេច។

Suarez សំលៀងធ្មេញចង់ខាំ Chiellini ក្នុងការប្រកួតប៉ះគ្នា រវាងក្រុមទាំងពីរនៅ Confederations Cup 2013 កាលពីឆ្នាំមុន

ខ្សែការពាររបស់ក្លឹប Juventus បានដឹងខ្លួន និងចង់ផ្ទុះកំហឹងជាមួយ Suarez

មួយឆ្នាំក្រោយមក Chiellini ត្រូវបាន Suarez ខាំបានសម្រេច
ប្រែសម្រួល៖ សិលា
ប្រភព៖ Dailymail, kenh14

Tags: Luis Suarez Chiellini Uruguay Football Sport