CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញសាកសព អ្នកចំណាកស្រុក ៣០នាក់ ដេកស្លាប់នៅលើទូក

ព័ត៌មានអន្តរជាតិ ៖ សាកសពប្រមាណ ៣០នាក់  ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនានេះ នៅលើទូកចំណាកស្រុក ១គ្រឿង ផ្ទុកដោយក្រុមអ្នកចំណាកស្រុកចំនួន ៥៩០ នាក់ ក្នុងនោះ    មានស្ត្រីមាន ផ្ទៃពោះ ២នាក់ ដែលបានឈប់នៅចន្លោះកោះ Sicily ប្រទេសអ៉ីតាលី និងឈូងសមុទ្រ North African   ។ មន្ត្រីប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ គឺដោយ សារ ថប់ដង្ហើម ព្រោះទូកផ្ទុកមនុស្សច្រើនពេក នេះ   បើតាមព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយ អោយដឹង កាលពីវេលាព្រឹក ថ្ងៃទី ៣០ ម្សិលមិញនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Italy Boat