បច្ចុប្បន្ន បណ្ដាប្រទេសមហាអំណាកំពុងនាំគ្នាស្រាវជ្រាវអភិវឌ្ឍអាវុធ laser សម្រាប់យន្ដហោះ
នាវាចម្បាំង និងថរក្រោះប្រភេទទំនើប។
អាវុធ laser សម្រាប់យន្ដហោះ
យន្ដហោះដែលត្រូវបានបំពាក់អាវុធ laser ដំបូងរបស់កងទ័ពអាកាសអាមេរិក នោះគឺយន្ដ
ហោះ �Boeing 747-400F� ស្ថិតក្នុងមូលដ្ឋានទ័ពអាកាស Edwards នៃកងទ័ពអាកាសរបស់
អាមេរិក។
យន្ដហោះនេះត្រូវបានបំពាក់ដោយអាវុធ laser គីមីសាស្ដ្រ COLL មានកម្លាំងខ្លាំង ដែលត្រូវ
បានប្រើប្រាស់ដើម្បីវាយប្រហារទៅលើគោលដៅនៅលើអាកាស។
កម្មវិធី laser របស់អាមេរិក ត្រូវបានអភិវឌ្ឍតាំងពីជាង ១០ឆ្នាំមុន ពេលនេះវាបានក្លាយជា
អាវុធដ៏អស្ចារ្យមួយ។
អាវុធ laser បំពាក់លើនាវាចម្បាំង
ប្រព័ន្ធអាវុធ laser ការពារតំបន់ដែលបំពាក់នៅលើនាវាចម្បាំង គឺជាប្រព័ន្ធអាវុធថ្មីសម្រាប់ការ
ពារក្នុងរយៈចម្ងាយជិត ដែលមានតម្លៃទាប កំពុងត្រូវបានក្រុមហ៊ុន Raytheon របស់អាមរិក
ស្រាវជ្រាវផលិត។
ប្រព័ន្ធ LADS នឹងត្រូវបានប្រើប្រាស់សម្រាប់ជំនួយការការពារចុងក្រោយ របស់នាវាចម្បាំង
ប្រភេទធំ និងមធ្យម ដូចជានាវាចម្បាំង Aegis ដែលអាចទប់ទល់ទៅនឹងគោលដៅជាច្រើន
នៅលើសមុទ្រ អាកាស ដោយរួមទាំង កាំជ្រួចអាកាសប្រឆាំងនាវា កាំជ្រួចនាវាប្រឆាំងនាវា
កាំជ្រួចក្រោមទឹកប្រឆាំងនាវា គ្រាប់កាំភ្លើងធំ យន្ដហោះគ្មានអ្នកបើកបរ ឧទ្ធម្ភាគចក្រ។ល។
អាវុធ laser បំពាក់អោយរថក្រោះ
អាវុធ laser Low-Sentinel របស់កងទ័ពជើងគោកអាមេរិក ដែលត្រូវបានស្រាវជ្រាវ និងផលិត
ដោយក្រុមហ៊ុន Lockheed Martin អាចប្រើប្រាស់ container សម្រាប់ដឹកជញ្ជូន។ តួនាទីរបស់
វា គឺវាយស្កាត់គោលដៅនៅលើដី អាកាសក្នុងរយៈកំពស់ទាប។
ប្រព័ន្ធនេះ ប្រើប្រាស់ឧបករណ៍ laser គីមីសាស្ដ្រ DF មានកម្លាំងខ្លាំង ទំហំកាំរស្មីធំ និងកម្រិត
នៃថាមពលមានតុល្យភាព។ វាមិនត្រឹមតែអាចការពារកាជ្រួចផ្លោងរង្វង់ប្រតិបត្តិការណ៍ខ្លី ឬ
គ្រាប់កាំភ្លើងនោះទេ វាថែមទាំងអាចវាយស្កាត់ការវាយប្រហាររបស់ឧទ្ធម្ភាគចក្រ យន្ដហោះ
គ្មានអ្នកបើកបរ បាឡុងហោះ និងកាំជ្រួចឆ្លងទ្វីបផងដែរ។ រង្វង់ប្រតិបត្តិការរបស់វា អាចឡើង
ដល់ ៨.០០០ម[SUP]២[/SUP] ។
ក្រុមហ៊ុនយន្ដហោះរបស់ Israel ក៏បាន និងកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធអាវុធ laser ប្រហាក់ប្រហែលនឹងប្រព័ន្ធ Low-Sentinel របស់អាមេរិកនេះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD