CamNews

ជីវិត និងការងារ 

១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់

មនុស្សម្នាក់ អាចចាប់ផ្ដើមការរកស៊ីរបស់ខ្លួន ដោយគ្រាន់តែមានប្រាក់ ១០០ដុល្លារ ឬតិចជាងនេះ
ប៉ុន្ដែ ចំណុចសំខាន់គឺត្រូវចេះប្រើប្រាស់វិធីឃោសនាតម្លៃទាប និងពង្រីកការរកស៊ី ដោយយោងទៅ
លើប្រាក់ចំណេញ និងការវិនិយោគបន្ថែម។

 

១/ ធ្វើឱ្យគំនិតក្លាយជាការពិត

អ្នកត្រូវតែចេះ ប្រែក្លាយគំនិតទូទៅ ឱ្យមកជាគំនិតជាក់ស្ដែង។ ឧទាហរណ៍ អ្នកត្រូវកំណត់ឱ្យបាន
ច្បាស់នូវផលិតផល ឬសេវាកម្មដែលខ្លួននឹងរកស៊ី ហើយអតិថិជនគោលដៅ ជាអ្នកណា និងត្រូវលក់
ដោយរបៀបណា។ អ្វីៗទាំងអស់ ត្រូវតែ​មានគម្រោងច្បាស់លាស់ កាន់តែលំអិត កាន់តែល្អ។ គោល
ដៅ​ដែលបានដាក់ចេញ ត្រូវតែអនុវត្តក្នុងរង្វង់ ៣០ថ្ងៃ ឬតិចជាងនេះ។ អ្នកអាចធ្វើអ្វីៗបានទាំងអស់
ដើម្បីធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត ជាក់ស្ដែងអ្នកអាចបង្កើតគេហទំព័រមួយ ដោយប្រើ WordPress
ចុះឈ្មោះគណនី PayPal និងបង្កើតយុទ្ធសាស្ដ្រដើម្បីអនុវត្តគម្រោង បើទោះជាអ្វីៗទាំងអស់ មិនទាន់
ល្អ ១០០% ។

ក្រៅពីនេះ អ្នកក៏​អាចចាប់ផ្ដើមជំនួញរបស់ខ្លួន តាមរយៈការលក់ផលិតផលមានស្រាប់ ឬផ្គត់ផ្គង់
សេវាកម្ម ដែលមិនចាំបាច់មានសម្ភារៈថ្មី។ ជាក់ស្ដែង អ្នកអាចលក់ទំនិញតាមអ៊ីនធើរណិត ដោយ
ចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងនោះត្រូវនិយាយច្បាស់ថា អ្នកត្រូវយកប៉ុន្មានភាគរយពីតម្លៃទំនិញ
និមួយៗដែលលក់បាន ដោយអ្នកមិនចាំបាច់ទិញយកមកស្ទុកទុក ឬអាចចាប់ផ្ដើមដោយការរចនា
គេហទំព័រតម្លៃទាប ឬផ្ដល់សេវាកម្មទាក់ទិននឹងការសរសេរ បកប្រែ។ល។

២/ តារាងគម្រោងជំនួញ

ជាដំបូងឡើយ មុខជំនួញរបស់អ្នកនៅតូច ប៉ុន្ដែប្រសិនមានតារាងគម្រោងច្បាស់លាស់ នោះអ្នកនឹង
អាចទទួលបានជោគជ័យ ហើយអាចឈានបានឆ្ងាយជាងនេះ។ ខ្លឹមសារនៃគម្រោង គួរតែនិយាយ​ដល់ហិរញ្ញវត្ថុសម្រាប់ការចាប់ផ្ដើមរកស៊ីដំបូង គឺត្រូវមានកម្រិតបែបណា វិធីរកអតិថិជន និងគ្រប់
គ្រងសកម្មភាពជំនួញយ៉ាងដូចម្ដេច។ អ្នកក៏គួរតែលើកឡើងនូវគម្រោងពង្រីកសកម្មភាពជំនួញ នា
ពេលខាងមុខ។

៣/ រូបមន្ដរកស៊ី ត្រូវរំលងចោលការដឹកជញ្ជូន

ការលក់ដូររបស់អ្នក ធ្វើទៅតាមរូបមន្ដ មិនដឹកជញ្ជូនផ្ទាល់ មានន័យថា ការរក្សាទំនិញ ការប្រគល់
ទំនិញ នឹងត្រូវធ្វើឡើងដោយដៃគូរកស៊ីរបស់អ្នក ពោលគឺអ្នកផ្គត់ផ្គង់ទំនិញ។ វិធីនេះ ជួយឱ្យអ្នក មាន
សុវត្ថិភាពផ្នែកទុន ហើយអ្នកគ្រាន់តែផ្ដោតទៅលើទីផ្សារ។

៤/ បង្កើតគេហទំព័រ

អ្នកអាចប្រើប្រាស់សេវាកម្ម hosting មិនគិតថ្លៃ ដើម្បីបង្កើតគេហទំព័រ ឬមួយក៏ប្រើប្រាស់ Facebook
ក្នុងបំណងឃោសនាផលិតផល ឬសេវាកម្មរបស់អ្នក។

៥/ បង្កើតទិន្នន័យដោយខ្លួនឯង សម្រាប់ការឃោសនា

អ្នកអាចបង្កើតបណ្ណឃោសនា(leaflets) ឯកសារឃោសនា និងនាមបណ្ណ ដោយប្រើប្រាស់កម្មវិធី
សាមញ្ញនៅលើកុំព្យូទ័រ ហើយបោះពុម្ភដោយម៉ាស៊ីនព្រីន។ ប្រសិនមានម៉ាស៊ីនថតរូប និងម៉ាស៊ីន
ស្កេន អ្នកអាចដាក់រូបភាពទៅលើបណ្ណឃោសនា។

៦/ អំពាវនាវឱ្យមានការគាំទ្រពីញាតិមិត្ត

ចូរប្រាប់ដល់អ្នករាល់គ្នា ពិសេសគឺអ្នកជិតស្និត ឱ្យបានដឹងនូវអ្វីដែលអ្នកកំពុងធ្វើ។ ចូរទាក់ទងមិត្ត
ភ័ក្ដិទាំងឡាយ និងចែករំលែកនូវគំនិតរបស់អ្នក ដើម្បីទទួលបានយោបល់ និងបទពិសោធ។ ពឹង
ពាក់លើសមាជិកក្នុងគ្រួសារ និងមិត្តភ័ក្ដិ ក្នុងការស្វែងរកអតិថិជន។ ឃោសនាតាមរយៈការនិយាយ
តៗគ្នា គឺជាវិធីដ៏មានប្រសិទ្ធិភាព។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់អារម្មណ៍ ៖

សេដ្ឋី​ល្បីៗ ធ្វើអ្វីខ្លះ ក្នុងវ័យ ២៥ឆ្នាំ?

អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ

មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុង​ឆ្នាំ​នេះ

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB


Tags: starting business $ 100 work job