កំពត៖ កងរាជអាវុធហត្ថក្រុងកំពត បានចុះអនុវត្តកែសម្រួលឯកសណ្ឋាន កងទ័ពនៅគោល
ដៅ ២កន្លែងលើដងផ្លូវសាធារណៈ ដែលភាគច្រើនជា ប្រជាពលរដ្ឋ ប្រើប្រាស់ឯកសណ្ឋានកង
ទ័ពខុសសណ្តាប់ធ្នាប់ខូច កត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងទ័ពយើង។
លោកវរសេនីយ៍ត្រី គឹម ចេស្តា បញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ក្រុងបានឲ្យដើមអម្ពិលដឹង
នៅវេលា ព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នំា២០១៣ នេះថាការ អនុវត្ត ដកហូត សំលៀកបំពាក់និងមួក
ឯកសណ្ឋានកងទ័ពនេះគឺ ផ្តើម ប្រតិបត្តិការចាប់តាំងពីថ្ងៃទី ១៦ ខែមករា ឆ្នំា ២០១៣ នៅគោល
ដៅ ២ចំណុច លើដងផ្លូវសាធារណៈ។ ទី១នៅ ចំណុចផ្លូវបំបែកភូមិតាអេង ស្ថិតក្នុងភូមិសុវណ្ណ
សាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ លើកំណាត់ផ្លូវជាតិ លេខ ៣៣ កំពត កែប និងទី២
នៅចំណុចមុខវត្តកំពតលើកំណាត់ផ្លូវជាតិលេខ ៣កំពត ព្រះសីហនុ ស្ថិតក្នុងភូមិអណ្តូងខ្មែរ
សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ការដកហូតសំលៀកបំពាក់ រួមជាមួយមួកឯកសណ្ឋានផងនោះ
ធ្វើឡើងទទួលបានលទ្ធផលជាផ្លែផ្កា ទៅតាមបទបញ្ជារបស់មេបញ្ជាការអ.ហ ខេត្ត ដែល ដាក់
ចុះក៏ដូចជា បទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ
លើផ្ទៃ ប្រទេសផងដែរ។
ដោយឡែកអ.ហ ក្រុងកំពតបានអនុវត្តដកហូត ឯកសណ្ឋានកងទ័ពបានជា ច្រើនកំប្លេ រួមជា
មួយមួកផងដែរ ភាគច្រើនជាប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមមធ្យោបាយ នៅលើដងផ្លូវទំាំង
ពីរខាង លើនេះ។លោក គឹម ចេស្តាបន្តទៀតថាអ.ហក្រុងនឹងបន្តអនុវត្ត ថែមទៀតនៅ លើ
កំណាត់ផ្លូវនានា ដើម្បីការពារកិត្តិយសនិសេចក្តីថ្លៃថ្នូរជៀសវាង ការស្លៀកពាក់ឯកសណ្ឋាន
នេះ ប្រើប្រាស់ទៅលើរូបភាព ល្មើសផ្សេងៗ ដែល កើត ឡើងជាយថាហេតុ ដែលបង្កអសន្តិ
សុខ សណ្តាប់ធ្នាប់សង្គម ដែលសាធារណជន ទូទៅមានការភ័យខ្លាច។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗ ចោរកម្មផ្សេងៗ ជាច្រើនជនល្មើសធ្វើឡើង ច្រើនតែស្លៀក
ពាក់ឯក សណ្ឋានយោធាដើម្បីធ្វើសកម្មភាព នេះបើឆ្លងតាមសាក្សី និងសមត្ថកិច្ចផ្សេងៗ ផង៕
ប្រភព ៖ DAP