CamNews

តន្រ្តី 

She's the one របស់លោក តូនី កែវ កូនខ្មែរ សញ្ជាតិ កាណាដា ល្បីខ្លាំង ក្នុងអ៊ិនធើណេត

ព័ត៌មានកំសាន្ត ​៖ លោក តូនី កែវ  (  Tony Keo      ) ដែលគេ ធ្លាប់បានស្គាល់​ថា ជាកូនខ្មែរ សញ្ជាតិ កាណាដា នាពេលថ្មីៗនោះ លោកទទួលបានការគាំទ្រ សាជាថ្មី តាមរយៈ    ខ្សែអាថ៍វីដេអូ ចុងក្រោយ របស់លោក ដែលមានឈ្មោះថា "She's the One" គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូ ចុង   ក្រោយនេះ ត្រូវ បានថតនៅឯទីក្រុង Montreal ប្រទេសកាណាដា ខណៈមានការចូលរួមសម្តែង ដោយ បវរកញ្ញាឯក អាមេរិក​ កាណាដា ប្រចាំឆ្នាំ ២០១១ កញ្ញា Laydiana Chiv ។

ជាការពិតណាស់ បើសិនណា លោកអ្នកជាបេក្ខភាព ប្រិយមិត្តមួយរូបដែលចូលចិត្ត តាមដានទស្ស នា​វិស័យវីដេអូចម្រៀង​ នោះច្បាស់ណាស់លោកអ្នក  ពិតជា     ធ្លាប់បានដឹង ក៏ដូចជាធ្លាប់បានអាន វីដេអូរបស់សិល្បកររូបនេះ ដែលក្រុមការងារយើងខ្ញុំបានចេញផ្សាយ​ កាលពីអំឡុងខែ មិថុនា ដោយ នៅក្នុងនោះ វីដេអូចម្រៀងមួយនេះ មានឈ្មោះថា "No Money" ។

ខណៈជាកូនខ្មែរ មួយរូប មានសញ្ជាតិបរទេស ក៏ដោយចុះ ក៏បុរសរូបសង្ហារូបនេះ បានព្យាយាមខិត ខំផ្សព្វផ្សាយ វប្បធម៌ដ៏ល្អផូផង់របស់ខ្មែរ ទៅកាន់   ពិភពលោក តាម  រយៈការ    ផលិតខ្សែវីដេអូបទ ចម្រៀងដោយនៅក្នុងនោះ លោកបានបញ្ជាក់  អោយ  ដឹងថា វាគឺជាចំណូលចិត្តរបស់លោក ពោល​ លោកជាសិល្បករមួយរូប ដែលចូលចិត្ត ចម្រៀងបែបរ៉េប R/B ក៏ដូចជា Hip Hop ជាដើម ។​

 

ជាការគូសបញ្ជាក់អោយដឹង លោក តូនី អះអាងអោយដឹងថាលោកបានផលិតខ្សែអាថ៍វីដេអូចម្រៀង មួយនេះ ខណៈមានការចូលរួមសហការ ជាមួយនឹងបណ្តាមិត្តភក្កិមួយចំនួនរបស់លោក រួមមាន ដូច ជា ​៖ Panda ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែល      ជាភាពអស្ចារ្យ នោះគឹថា វីដេអូចម្រៀងរបស់ លោកមិនផលិតឡើងក្នុងគោល​ បំណងអាជីវកម្មនោះទេ តែលោកផលិតឡើង     ក្នុងគោលបំណង ចែករំលែក និង ផ្សព្វផ្សាយ វប្បធម៌ អរិយធម៌​ បរទេស   ខ្មែរ ទៅ   កាន់  ពិភពលោក​ ។ ជ្រាបកាន់តែ ច្បាស់តាមដានទស្សនា វីដេអូ របស់លោក តូនី ទាំងមុន​និងក្រោយទាំងអស់គ្នាណា៎ ៖



ដោយ ៖ កុសល
​ប្រភព ៖ លោក តូនី​ និង យូធូប


Tags: Youtube Tony Keo She is the one No money Montreal Canada