មនុស្សចំនួន៥នាក់ត្រូវបានស្លាប់នៅក្នុងការរអិលធ្លាក់នៃទឹកកកពីលើភ្នំមួយនៅក្នុងភាគ
ឥសានខេត្ត បាដាសាម ប្រទេសអាហ្គានីស្ថាននេះបើតាមការនិយាយរបស់មន្ត្រីប្រចាំ
តំបន់នៅក្នុងថ្ងៃចន្ទ័នេះ។
អ្នកនាំពាក្យរបស់ខេត្តបាននិយាយថា "ដុំទិកកកដ៏ធំមួយបានរអិលធ្លាក់ពីលើភ្នំហើយ
បានវាយប្រហារមកលើភូមិមួយដែលស្ថិតក្នុងសង្កាត់ រីជី កាលពីយប់ថ្ងៃអាទិត្យដែល
បានបណ្តាលអោយមនុស្សចំនួន៥នាក់បានស្លាប់"។
មន្រ្តីនគរបាលជាតិរបស់អាហ្គានីស្ថានកំពុងតែធ្វើការសហការណ៍ជាមួយនិងមន្រ្តីប្រចាំ
តំបន់ដើម្បីធ្វើការស្វែងរកមនុស្សយ៉ាងហោចណាស់៥ ទៅ៦នាក់ផ្សេងទៀតដែលបាន
បាត់ខ្លួន។
គួរបញ្ជាក់ថាការធ្លាក់ព្រិលដ៏ខ្លាំងបានគ្របដណ្តប់ទៅកាន់តំបន់ភាគខាងជើងនិងភាគ
កណ្តាលនៃប្រទេសអាហ្គានីស្ថានរយះពេលមួយសប្តាហ៍មកហើយ៕
ដោយ
វឌ្ឍនា