CamNews

កីឡាអន្តរជាតិ 

Barcelona ទិញបានកីឡាករវ័យ ១៨ ឆ្នាំជា កុមារទេពរបស់ ក្រូអាត (មានវីដេអូ)

បន្ទាប់ពី រដូវកាលទិញដូរ កីឡាករចាប់ផ្តើម បើករួចមក Barcelona បានដើរមើល កីឡាករក្មេងៗជា ច្រើនដែល បានត្រៀមនឹង នាំមកចូលលេង នៅទឹកដី Camp Nou ។​ ឥលូវនេះ កីឡាករថ្មី មួយទៀត ហើយដែលត្រូវបាន Barcelona នាំចូលមកលេងអោយ Barcelona B (ក្រុមយុវជន) ។



Alen Halilovic ជាកីឡាករវ័យ ១៧ ឆ្នាំឈានចូល ១៨ ឆ្នាំនៅខែ ក្រោយនេះ បានចុះកុងត្រា ជាមួយ និងក្រុម Barcelona រួចរាល់ហើយ ។ Alen ជាកីឡាករសញ្ជាតិ ក្រូអាត ផ្ទេរចេញពីក្លឹប​​ Dynamo Zagreb ដែលបានឈ្នះ ពានរង្វាន់ កាលពីរដូេវកាលមុន ។ Alen ចាប់ផ្តើមលេង បាល់ទាត់តាំងតែពី អាយុ ១៤ ឆ្នាំមកម្ល៉េះ ហើយក៏មានជាប់ឈ្មោះ ជាកីឡាករជំរើសជាតិផងដែរ ដោយមានឈ្មោះក្រៅ ថាជា កុមារទេព របស់ក្រូអាត ។ Alen បានចុះកិច្ចសន្យា ជាមួយនិង Barcelona រយៈពេល ៥ ឆ្នាំ ក្នុង តំលៃ ២.២ លានអឺរ៉ូ ។



នៅក្នុងបទសំភាសន៍ខ្លីមួយ Alen បាននិយាយថា គាត់គឺជាអ្នក គាំទ្រក្រុម Barcelona ជាយូរណាស់ មកហើយដែល តែងតែតាមដាន មើលការប្រកួត របស់ក្រុមជានិច្ច ហើយឥលូវនេះ មានឱកាស លេងអោយក្រុម ដ៏ល្អមួយនេះទៀត ធ្វើអោយក្តីស្រមៃរបស់គាត់ ក្លាយជាការពិតហើយ ។ ចាំមើល ថាកុមារទេព ក្រូអាត ម្នាក់នេះអាច ជួយ Barcelona បានប៉ុន្មាន?

 

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ fcbarcelona


Tags: star football croatia barcelona alen halilovic