កាលពីថ្ងៃទី ១៦ មករា កន្លងទៅ រដ្ឋលេខាធិការក្រសួងការបរទេសនៃប្រទេសកម្ពុជា ឯក
ឧត្តម អ៊ុជ បូរិទ្ធិ បានប្រកាសថា ប្រធានាធិបតិអាមេរិក លោក បារ៉ាក់ អូបាមា នឹងមកកាន់
ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក
ដែលនឹងត្រូវបានធ្វើឡើងនៅក្រុងភ្នំពេញ។
ក្រោយពីរយៈពេល ៥០ឆ្នាំ ប្រធានាធិបតិម្នាក់របស់អាមេរិកនឹងមកកាន់កម្ពុជា
នាចុងឆ្នាំនេះ
បន្ទាប់ពីបានជួបជាមួយនឹងលោក ចូសិប យន់ ជំនួយការរងនៃរដ្ឋមន្ដ្រីការបរទេស អាមេរិក
ឯកឧត្តម អ៊ុជ បូរិទ្ធិ មានប្រសាសន៍ថា ៖ "វត្ដមានរបស់ប្រធានាធិបតិអាមេរិកនៅក្នុងកិច្ចប្រជុំ
កំពូលអាស៊ាន នាខែវិច្ឆិកាឆ្នាំ ២០១២ នៅកម្ពុជា គឺជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនង
កម្ពុជា និងអាមេរិក"។
ឯកឧត្តម អ៊ុជ បូរិទ្ធិ បានបន្ថែមថា រដ្ឋមន្ដ្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លិនតុន នឹងមកកាន់
កម្ពុជា នៅខែកក្កដា ឆ្នាំ ២០១២ និងពិភាក្សាលំអិតទៅលើដំណើរទស្សនកិច្ចរបស់ប្រធានា
ធិបតិអាមេរិក។ រដ្ឋមន្ដ្រីការបរទេសកម្ពុជា ឯកឧត្តម ហោណាំហុង នឹងធ្វើដំណើរទៅកាន់ក្រុង វ៉ាស៊ីងតោនឌីស៊ី នាខែមិនា ឆ្នាំ ២០១២ ដើម្បីរឹតបន្ដឹងទំនាក់ទំនងកម្ពុជា និងអាមេរិក អោយ
កាន់តែប្រសើរជាងមុន។
ប្រសិនលោក អូបាម៉ា មកកាន់កម្ពុជា តាមការគ្រោងទុក វានឹងក្លាយជាដំណើរទស្សនកិច្ច
លើកដំបូងបង្អស់របស់ប្រធានាធិបតិអាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលជិត
៥០ ឆ្នាំ កន្លងមកនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ny