CamNews

អាមេរិក ត្រៀមខ្លួនជានិច្ចដើម្បីប្រឈមនឹងការគំរាម របស់អ៊ីរ៉ង់

រដ្ឋមន្ដ្រីការពារប្រទេសអាមេរិក លោក Leon Panetta កាលពីថ្ងៃទី ១៨មករា បានអោយដឹង
ថា ប្រទេសនេះ បានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមនឹងការគំរាមរបស់អ៊ីរ៉ង់ចំពោះការរាំង
ខ្ទប់ច្រកសមុទ្រ Hormuz ។

អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងអ៊ីរ៉ង់


ឆ្លើយតបទៅនឹងសំនួរថា តើការគំរាមរបស់អ៊ីរ៉ង់ អាចនាំអោយអាមេរិកដាក់កងទ័ពសារជាថ្មី
នៅក្នុងតំបន់នេះ? លោក Panetta ថ្លែងថា ៖ "ខណៈនេះ ក្រុង Washington មិនទាន់អនុវត្ត
នូវជំហានប្រាកដប្រជាណាមួយដើម្បីទប់ទល់ទៅនឹងស្ថានការណ៍នេះ ដោយសារថា ជាក់
ស្ដែង យើងបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងបញ្ហានេះ"។

រដ្ឋមន្ដ្រីការពារប្រទេស អាមេរិក លោក Leon Panetta

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយ លោក Panetta សង្កត់ធ្ងន់ថា បច្ចុប្បន្ន អាមេរិក
មានកងទ័ពសំខាន់ដែលមានមូលដ្ឋាននៅជុំវិញតំបន់ឈូងសមុទ្រនោះ។

លោកបន្ដថា ៖ "យើងនឹងបន្ដរក្សាវត្តមាននៃកងទ័ពនៅតំបន់នេះ ដើម្បីបង្ហាញថា យើងនឹង
ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ការពារសន្ដិភាពនៅទីនេះ"។

អាមេរិក បានប្រកាសថា ក្រុង Washington នឹងមិនអនុញ្ញាតអោយអ៊ីរ៉ង់រាំងខ្ទប់ច្រកសមុទ្រ
Hormuz ជាកន្លែងដែលប្រេងប្រមាណជា ១/៣ ក្នុងពិភពលោក ត្រូវបានគេដឹកជញ្ជូនឆ្លង
កាត់។

មីនទឹក

ក្រុមអ្នកវិភាគអាមេរិក បានអះអាងថា កងទ័ពជើងទឹកប្រទេសអ៊ីរ៉ង់នឹងមិនមានលទ្ធភាពគ្រប់
គ្រាន់យូរអង្វែងដើម្បីរាំងខ្ទប់ច្រកសមុទ្រជាយុទ្ធសាស្ដ្រនេះ ប៉ុន្ដែពួកគេនឹងប្រើប្រាស់កាំជ្រួច
និងមីនទឹកដែលមានស្រាប់៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: usainternational newsiranwar