CamNews

រថយន្ត 

Sonic Wind LSRV ៖ "រថយន្តចំឡែក" ល្បឿនលឿន បំផុតក្នុងពិភពលោក

តើប្រិយមិត្តដែលធ្លាប់នឹកគិតថាមានរថយន្តដែលមានសមត្ថភាពអាចបើកបរមានល្បឿន
អតិបរិមាឡើងដល់ ១៦១គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែវិនាទីដំបូងដែររឺទេ? រថយន្ត Sonic
Wind LSRV គឺពិតជាអាចធ្វើបាន។

បុរសម្នាក់មានឈ្មោះថា Waldo Stakes រស់នៅក្នុងរដ្ឋ California ប្រទេសអាមេរិកបានចំ
ណាយពេលជាង ៣ ទសវត្សដើម្បីបង្កើតនូវរថយន្តផ្តាល់ខ្លួនរបស់គាត់មួយដែលអាចបើក
បរមានល្បឿនលឿនបំផុតគឺលឿនជាងយន្តហោះ Concorde ទៅទៀងជាមួយកំរិតល្បឿន
ជាង ៣.២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
"រថយន្តចំឡែក" Sonic Wind LSRV នេះមានប្រវែង ១៥ម៉ែត្រនិងប្រើប្រាស់នូវសមាសភាគ
ផ្សំដែលយកចេញពីគ្រឿងម៉ាស៊ីនរបស់គ្រាប់ កាំជ្រួចរ៉ុកកែត និងដែលធ្លាប់ដាក់ប្រើប្រាស់
នៅក្នុងយន្តហោះ X-15 ដែលមានល្បឿន ៤.៥១៩ miles (ប្រហែល ៧.២៧៣គីឡូម៉ែត្រក្នុង
មួយម៉ោង) កាលពីឆ្នាំ ១៩៦៧ និងមានតំលៃ ៨លានដុល្លាអាមេរិក។ កង់របស់រថយន្តនិង
គំរបរថយន្តក៏ត្រូវបានរចនាយ៉ាងពិសេសពីសារធាតុ titanium ជាមួយនឹងផ្នែកផ្សេងៗទៀត
ត្រូវបានយកចេញពីកាំជ្រួចបរិមាណូ Corporal ដែលជា module មួយនៅក្នុងយានអាវាកាស
Apollo របស់ Nasa ។

លោក Waldo Stakes ម្ចាស់របស់រថយន្ត Sonic Wind LSRV

តាមការអោយដឹងពីលោក Stakes អោយដឹងថារថយន្តរបស់គាត់នេះគឺអាចបង្កើនល្បឿន
បានរហូតដល់ ១៦១គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែវិនាទីដំបូងប៉ុណ្ណោះ។ ហើយលោកក៏
មានគំរោងនឹងធ្វើការអញ្ជើញស្ត្រីម្នាក់ក្នុងចំណោមស្ត្រីពីរនាក់ដែលជាអ្នកបើកបរយន្តហោះ
F-18 របស់កងទ័ពអាមេរិកមកធ្វើការបើកសាកល្បងនូវសមិទ្ធិផលរបស់គាត់នៅថ្ងៃទី ៣ ខែ
មិនា ខាងមុខនេះផងដែរ៕


ប្រភព៖ Sonicwind
ដោយ៖ រដ្ឋា

Tags: super carcorporalsonic wind lsrvwaldo stakesconcordetitanium