CamNews

មន្រ្តីចិន បដិសេធលើព័ត៌មាន Sushi សិច និងរួមសិច ជាមួយតារាសិច ជប៉ុន

ក្រុមមន្រ្តីមកពី ៣ ខែត្រក្នុងប្រទេសចិន បានបដិសេធពាក្យនិយាយតៗគ្នាថាមន្រ្តីទាំងនោះបាន
ចូលរួមការហូបម្ហូប Sushi ស្រាត និងទៅសណ្ឋាគារជាមួយតារាខ្សែភាពយន្ត សិច របស់ជប៉ុន
នៅពេលទៅធ្វើទស្សនៈកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំទៅមិញ។

ពាក្យចចាមអារ៉ាមនេះបានបែកធ្លាយពីទស្សនាវត្តី Flash របស់ជប៉ុនដែលបានបង្ហាញអោយ
ឃើញថាក្រុមមន្រ្តីជាន់ខ្ពស់ និងក្រុមមន្រ្តីធ្វើការក្នុងក្រុមហ៊ុនរដ្ឋ និងធនាគារពាណិជ្ជរបស់ចិន
ដែលបានមកធ្វើទស្សនៈកិច្ចនៅជប៉ុន កាលពីចុងឆ្នាំទៅមិញ ពិតជាបានចំណាយ ២ ម៉ឺនយេន
ឬជាង ២៥៥ $ដើម្បីចូលទៅហូបអារហារ Sushi ស្រាតពិតមែន។

ព័ត៌មានដែលបានចុះផ្សាយក្នុងទស្សនារត្តី Flash នេះគឺមានប្រភពមកពីអ្នកដែលចួលរួមក្នុងកម្ម
វិធីទស្សនៈកិច្ចនេះផ្ទាល់ ដោយបានប្រាប់ថាក្រុមមន្រ្តីអ្នកធំៗរបស់ចិនទាំងនោះ បានចូលទៅភ្លក់
រស់ជាតិនៃម្ហូប Sushi ស្រាតនៅក្នុងហាងល្បីមួយក្នុងតំបន់ Roppongi ទីក្រុង Tokyo ហើយថែម
ទាំងបានហៅស្រីៗស្អាតៗ មកពីក្រុមហ៊ុនថតរឿង សិច របស់ជប៉ុនទៅជាមួយផងដែរ ដោយបាន
ផ្ដល់ប្រាក់ ១៥០០០០ យេន ឬស្មើនឹងជាង ១៩០០ $ ដើម្បីប្រើប្រាស់សេវាកម្មមួយឈុត រយៈពេល
១ ម៉ោង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinatimes 

 


Tags: chinese china sex japan sushi body sushi