CamNews

បាតុកម្ម ប្រឆាំងនឹងច្បាប់អ៊ីនធើរណែតនៅ អាមេរិក

កាលពីម្សិលមិញ Google "បិទបាំង"ឡូហ្គូរបស់ខ្លួនដោយប្រអប់ខ្មៅ ចំណែក Wikipedia មិន
អនុញ្ញាតអោយចូលមើលអត្ថបទជាភាសាអង់គ្លេស ដើម្បីអោយអ្នករាល់គ្នាយល់អំពីស្ថាន
ភាពដែលមិនមានឱកាសស្វែងរកព័ត៌មានដោយឥតគិតថ្លៃនៅលើអ៊ីនធើរណែតថា តើវាមាន
ភាព "លំបាក"យ៉ាងណា។

ច្បាប់ SOPA និង PIPA អនុញ្ញាតអោយរដ្ឋាភិបាលអាមេរិកមានសិទ្ធិក្នុងការកាត់ផ្ដាច់តំណភ្ជាប់
ទៅកាន់គេហទំព័រផ្សេងដែលមានម៉ាស៊ីន server ដាក់នៅបរទេស ប្រសិនត្រូវបានចោទប្រ
កាន់ពីបទចែករំលែកព័ត៌មានខុសច្បាប់ និងស្នើអោយក្រុមហ៊ុនផ្ដល់ Credit card និងក្រុមហ៊ុន
ផ្សាយពាណិជ្ជកម្មឈប់រកស៊ីជាមួយគេហទំព័រនោះ ក៏ដូចជាលុបចោលទាំងស្រុងនូវលទ្ធផល
ស្វែងរកនៅលើ Google។ ខណៈនេះដែរ មនុស្សប្រមាណជាជាង ២.០០០នាក់ បានប្រមូលផ្ដុំ
គ្នានៅ Manhattan ក្រុង New York អាមេរិក ដើម្បីជំទាស់ទៅនឹងសេចក្ដីព្រៀងច្បាប់ SOPA
(Stop Online Piracy Act) និង PIPA (Protect IP Act)​ ដែលទាក់ទិនទៅនឹងបញ្ហារំលោភលើ
បញ្ហារក្សាសិទ្ធិនៅលើអ៊ីនធើរណែត ដែលកំពុងត្រូវបានសភាអាមេរិកពិនិត្យ និងសម្រេច។
ពួកគេយល់ថា ប្រសិនសេចក្ដីព្រៀងច្បាប់នេះត្រូវបានអនុមតិ នោះអ៊ីនធើរណែតនឹងមិនខុស
ទៅនឹងកោះកណ្ដាលសមុទ្រនោះទេ។

ផ្ទុយទៅវិញ ក្រុមដែលយល់ស្របជាមួយ SOPA ក៏មិននៅស្ងៀមនោះដែរ។ ក្រុមអ្នកធ្វើព័ត៌
មាន ក្រុមហ៊ុនផ្នែកទន់(software) បានផ្ញើអ៊ីមេលរាប់ពាន់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាននា
នា បញ្ចេញនូវសេចក្ដីប្រកាសជាច្រើនរាប់មិនអស់ និយាយថា ពួកគេនឹងគាំទ្រពេញទំហឹង
ដើម្បីអោយសេចក្ដីព្រៀងច្បាប់ទាំងពីរខាងលើត្រូវបានអនុមតិ។

"សង្គ្រាម" នេះ នឹងអូសបន្លាយពេលយ៉ាងហោចណាស់ក៏រហូតដល់សប្ដាហ៍ក្រោយ នៅពេល
សភាជាន់ខ្ពស់អាមេរិក កំណត់កាលបរិច្ឆេទដើម្បីសម្រេចទៅលើសេចក្ដីព្រៀងច្បាប់ PIPA/SOPA ។

ខាងក្រោមនេះគឺជារូបភាពនៃបណ្ដាគេហទំព័រក្នុងថ្ងៃប្រឆាំង SOPA


ចូរនិយាយជាមួយរដ្ឋសភា៖ កុំចាប់ពិរុទ្ធ(censor)គេហទំព័រ ! គឺជាសារនៅលើទំព័រ
ដើមរបស់ Google
ដើម្បីប្រឆាំងទៅនឹងសេចក្ដីព្រៀងច្បាប់ SOPA ។


ព័ត៌មាននៅលើទំព័រកាសែតបច្ចេកវិទ្យាដែលមានឈ្មោះល្បី ត្រូវចាក់ព័ត៌ខ្មៅ។


សារជំទាស់របស់ Mark Zuckerberg ត្រូវបានគេចូលមើល និងចុច Like ជិត កន្លះ
លាននាក់
និងជិត ៨០.០០០នាក់ចែករំលែក។


សេវា blog WordPress.com ក៏ចាក់ព័ណ៌ខ្មៅទាំងស្រុងទៅលើអត្ថបទនានា។


Firefox រួមចំណែកដើម្បីប្រឆាំងនឹង SOPA ។


- សំឡាញ់! ខ្ញុំបានដឹងអថ៌កំបាំងដ៏សាហាវមួយរបស់ Harrison !
- រឿងអ្វី?
- ពិតជាសាហាវណាស់ ! គាត់...គាត់....
សូមអភ័យទោស ខ្លឹមសារបន្ទាប់ត្រូវបានរាំងខ្ទប់ដោយច្បាប់ SOPA/PIPA របស់អាមេរិក
(ទំព័រ Nedroid)


គេហទំព័រ Oatmeal


ទំព័រដើមរបស់ WordPress និយាយអំពីភាពមិនសមហេតុផលរបស់សេចក្ដី
ព្រៀងច្បាប់ SOPA។



ចូរស្រមៃ នៅពេលចូលទៅកាន់គេហទំព័រមួយ ដែលអ្នកបានឃើញបែបនេះ (Explosm)។


Reddit ក៏ធ្វើកូដកម្មរយៈពេល ១២ម៉ោង។

បាតុកម្មនៅអាមេរិក ប្រឆាំងនឹងសេចក្ដីព្រៀងច្បាប់ SOPA


ដោយ ៖​ សូរីយ៉ា
ប្រភព ៖ CNet, CNN

Tags: usainternational newslawsopapipa