CamNews

តារា 

Chris Brown គឺជាមូលហេតុដែលនាំ អោយនាង Katy Perry ឈប់រាប់រក Rihanna?

នរណាៗក៏ដឹងដែរថានាង Katy Perry និង Rihanna ទាំង ២ នាក់នេះគឺជាមិត្តល្អនឹងគ្នាយូរណាស់
មកហើយប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានជាង ២ ខែចុងក្រោយនេះគេសង្កេតឃើញថានាង Katy
Perry ហាក់ដូចជាព្រងើយកន្តើយនឹងមិត្តល្អរបស់ខ្លួនណាស់ តើអ្នកទាំង ២ មានមូលហេតុអ្វី?

បើតាមគេហទំព័រ ContantMusic បានអោយដឹងថាតាំងពីនាង Rihanna បានជានាគ្នាជាមួយនឹង
អតីតមិត្តប្រុសរបស់គេគឺ Chris Brown មកនោះនាង Katy Perry ហាក់ដូចជាមិនសូវនៅជិតនាង
ដូចមុននោះទេ ហើយគេឃើញមិត្តល្អរបស់ Rihanna ម្នាក់នេះបែជាទៅស្និទ្ធស្នាលជាមួយនឹងអតីត
គូសង្សាគឺ Robert Pattison និងនាង Kristen Stewart ទៅវិញ។

នាង Katy Perry ក៏បានសារភាពផងដែរថា នាងកាត់បន្ថយទំនាក់ទំនងជាមួយនឹងមិត្តល្អបំផុតរបស់
នាងព្រោះតែនាងខ្លាច Rihanna គិតខុសសារជាថ្មី ចំពោះការវិលរក Chris ហើយនាងមិនអាចទៅ
និយាយពន្យល់នាងបាននោះទេ ដូចនេះហើយដើម្បីកុំអោយមានរឿងវែងឆ្ងាយគឺនាងត្រូវតែកាត់
បន្ថយការទាក់ទងគ្នា។

កាលពីកម្មវិធី MTV VMA កាលពីប៉ុន្មានខែមុននេះគេសង្កេតឃើញមិត្តល្អទាំង ២ នៅតែរាប់រកគ្នាជា
ធម្មតា។ តែក្រោយពេលដែលនាង Rihanna បានជានាគ្នាជាមួយអតីតមិត្តប្រុសមកនោះនាង Katy
ក៏បានកាត់បន្ថយទំនាក់ទំនងតែម្ដង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: katy perry rihanna chris brown