CamNews

រកឃើញសាកសពអ្នកនយោបាយជនជាតិហ្វីលីពីន ក្នុងទឹកសមុទ្រមជ្រៅ ៥៥ម៉ែត្រ

ម៉ានីល៖ នៅព្រឹកថ្ងៃអង្គារនេះ គេបានរកឃើសាកសពអ្នកនយោបាយជនជាតិហ្វីលីពីន
ដ៏មានឥទ្ធិពលម្នាក់    ដែលបានបាត់ខ្លួនអស់រយៈពេល បីថ្ងៃ   ក្នុងហេតុការណ៍ធ្លាក់យន្ត
ហោះមួយ ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍។

យោងតាមបណ្តាញសារពត៌មាន  channelnewsasia   បានឱ្យដឹងថា អ្នកនយោបាយជន
ជាតិហ្វីលីពីនម្នាក់ និងមនុស្សបីនាក់ទៀត ដែលបានជិះនៅលើយន្តហោះជាមួយគ្នានោះ
ត្រូវបាន   គេរកឃើញនៅក្នុងទឹកសមុទ្រ  មានជម្រៅប្រមាណជា ៥៥ម៉ែត្រ  នៅជិតកោះ
Masbate ក្នុងប្រទេសហ្វីលីពីន។

ក្រុមអ្នកជួយសង្រ្គោះ និង ប៉ូលិស កំពុងតែបន្តស្វែងរក អ្នកបើកយន្តហោះ  ពីរនាក់ទៀត
ដែលបានបាត់ខ្លួន ក្នុងនោះមានម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិនេប៉ាល់៕

ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia 


Tags: Philippine Divers recover body of top Philippine politician