CamNews

សិស្សសាលាឱបថើបគ្នាក្នុងថ្នាក់ ដូចក្នុងភាពយន្ដ

ទិដ្ឋភាពនៃសិស្សសាលាឱបថើបគ្នានៅចំពោះមុខមនុស្សជាច្រើននាក់ នៅក្នុងថ្នាក់រៀននេះ
ត្រូវបានគេជឿថា ជាករណីដែលបានកើតមាននៅក្នុងខេត្រមួយ នៅភាគកណ្ដាលប្រទេស
វៀតណាម។


ទិដ្ឋភាពមួយនៅក្នុងខ្លីបដែលត្រូវបានថតនៅក្នុងថ្នាក់រៀង


រូបភាពនៅក្នុងខ្លីប បានបង្ហាញថា នៅក្នុងថ្នាក់រៀនមួយ ខណៈពេលចេញសំរាក សិស្សស្រី
និងសិស្សប្រុសមួយគូ បានអង្គុយលើភ្លៅគ្នា ឱបថើប និងស្ទាបអង្អែលគ្នានៅចំពោះមុខមិត្ត
ភ័ក្ដជាច្រើនដែលកំពុងប្រឡែងគ្នាលេងក្នុងថ្នាក់ក្បែរពួកគេ។ នៅពេលដឹងថា ខ្លួនត្រូវបានមិត្ត
ភ័ក្ដថត ពួកគេក៏រឹតតែបញ្ចេញសកម្មភាពខ្លាំងជាងមុន និងធ្វើដូចជាប្ដីប្រពន្ធនៅតែពីរនាក់។

សិស្សប្រុសសម្លឹងចាំទៅកាមេរ៉ា និងមានទឹកមុខដូចជាមានមោទនភាព ដៃរបស់គេស្ទាប
អង្អែលគ្រប់កន្លែងនៅលើរាងកាយសិស្សស្រីនោះ ជាងនេះទៅទៀត គេក៏បានចាប់អោយ
ដៃគូស្រីរបស់ខ្លួនសម្លឹងមើលទៅកាមេរ៉ាទៀតផង។ ខ្លីប "ក្ដៅសាច់" នេះបានបង្ហាញអំពី
សកម្មភាពបែបនេះរបស់ពួកគេក្នុងរយៈពេល ១នាទី។

ជាមួយនឹងអំពើមិនមានការខ្មាស់អៀនបែបនេះរបស់ភាគីខាងប្រុស ថ្វីបើសិស្សស្រីនេះមាន
សភាពដូចអស់កម្លាំង និងចេះតែចង់អោនមុខចុះ ប៉ុន្ដែនាងមិនបានបញ្ចេញប្រតិកម្មណាមួយ
នោះដែរ គឺទុកអោយសិស្សប្រុសនេះធ្វើតាមចិត្ត។ ចំណែកសិស្សដទៃនៅក្នុងថ្នាក់ ធ្វើដូចជា
មិនមានរឿងអ្វីកើតឡើង ពួកគេប្រឡែងគ្នាដូចធម្មតា។

នៅពេលស្ដាប់សម្លេងនិយាយនៅក្នុងខ្លីបនេះ គេដឹងថា ថ្នាក់រៀននេះស្ថិតនៅភាគកណ្ដាលនៃ
ប្រទេសវៀតណាម។ ក្រោយពីត្រូវបានបង្ហោះលើអ៊ីនធើរណែតរយៈពេល ៤ថ្ងៃ ខ្លីបវីដេអូនេះ បានទាក់ទាញអ្នកចូលមើលប្រមាណជាជាង ១៣.០០០នាក់ និងមតិរាប់រយ។

មិនត្រឹមតែឱបថើបនោះទេ ការស្ទាបអង្អែលកន្លែង "រសើប"សំខាន់ៗនៅលើរាងកាយ ក៏ពួក
គេអាចប្រព្រឹតដោយមិនមានការខ្មាស់អៀននោះដែរ។


សិស្សទាំងពីរកាន់តែធ្វើសកម្មភាពខ្លាំងឡើង នៅពេលឃើញគេថត

ការរិះគន់ជាច្រើនត្រូវបានគេធ្វើឡើង ដោយមានការមិនសប្បាយចិត្តជាមួយនឹងសកម្មភាព
បែបនេះ។ មានអ្នកខ្លះរិះគន់ថា "ពួកសិស្សទាំងនេះធ្វើដូចថ្នាក់រៀនជាឋានសួគ៌សម្រាប់រឿង
ស្នេហារបស់ពួកគេ នេះគឺជាទង្វើដ៏អាក្រក់បំផុតដែលយើងមិនអាចទទួលយកបាន"។

មានអ្នកខ្លះ សរសេររិះគន់ថា "នេះមិនមែនជាផ្ទះសំណាក់នោះទេ ខ្ញុំមិនអាចនិកស្មានដល់ថា
ពួកគេពាក់អាវសិស្សសាលា តែបែរជាប្រព្រឹតអំពើអាក្រក់បែបនេះសោះ"។

បន្ទាប់ពីត្រូវបានបង្ហោះនៅលើ YouTube និងមានអ្នកចូលមើលយ៉ាងច្រើន ខ្លីបឱបថើបគ្នា
របស់សិស្សសាលានេះ ត្រូវបានគេលុបចេញពីគណនីដើមដែលបានបង្ហោះ ប៉ុន្ដែទោះជាយ៉ាង
ណាក៏ដោយ វាត្រូវបានគេចែករំលែក និងបង្ហោះនៅលើគេហទំព័រសង្គមនានារួចទៅហើយ។

ខ្លីបវីដេអូដែលបានធ្វើអោយមានការរិះគន់ច្រើនមួយនេះ បានបង្ហាញពីការគ្រប់គ្រងមិនបាន
ល្អរបស់សាលា ព្រមទាំងបង្ហាញនូវភាពចុះខ្សោយនៃវិស័យអប់រំនៅវៀតណាមផងដែរ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ vtc

Tags: studentvietnaminternational newssuck