CamNews

អាមេរិកស៊ើបអង្កេតបញ្ហាទាហាននោមលើសាកសព ឧទ្ធាម

អាមេរិកកំពុងធ្វើការស៊ើបអង្កេតទៅលើខ្លីបវីដេអូមួយ ដែលបានថតសកម្មភាពក្រុមទាហាន
អាមេរិក នោមដាក់សាកសពទាហានឧទ្ទាមនៅ Afghanistan ជាសកម្មភាពមួយត្រូវបានគេ
ចោទថាខុសនឹងក្រមសិលធម៌នៃកងទ័ពអាមេរិក។

សកម្មភាពក្នុងវេដីអូមួយបង្ហាញថា ក្រុមទាហានអាមេរិកកំពុងនោមទៅលើសាកសព
ឧទ្ទាម។


ខ្លីបវីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែតនេះ បង្ហាញអំពីសកម្មភាពរបស់ទា
ហានអាមេរិកចំនួន ៤រូ​ប ស្លៀកពាក់ឯកសណ្ឋានកងទ័ពម៉ារីនអាមេរិក កំពុងសើចនៅចំពោះ
សាកសព ៤នាក់ដែលដេកស្លាប់នៅលើដីក្បែរជើងរបស់ពួកគេ។ ក្រោយពីត្រួតពិនិត្យមើល
ជុំវិញដើម្បីអោយប្រាកដថា ពុំមានអ្នកណាឃើញ ពួកគេក៏បាននាំគ្នានោមដាក់សាកសពទាំង
នេះ ហើយអ្នកដទៃទៀតថតយកសកម្មភាព។

Telegraph បានអោយដឹងថា ខ្លីបវីដេអូនេះ ត្រូវបានបង្ហោះឡើងអ៊ីនធើរណែតកាលពីថ្ងៃទី ១០
ខែមករា ដោយមនុស្សម្នាក់ដែលមានឈ្មោះថា "semperfiLoneVoice" ដែលមានន័យថា "ស្មោះ
ត្រង់ជានិច្ច"តាមភាសាឡាតាំង។

"'SemperfiLoneVoice" ក៏បានសរសេរថា បណ្ដាទាហាននៅក្នុងខ្លីបវីដេអូដែលមានរយៈពេល
៣៩នេះ គឺជាសមាជិករបស់ក្រុម scout sniper ស្ថិតក្នុងកងវរសេនាតូចលេខ ៣ នៃកងវរសេនា
ធំលេខ ២ នៃកងទ័ពជើងទឹក ជាកងពលមួយដែលមានទាហានចំនួន ៨០០នាក់ មានទីតាំង
នៅ Carolina ខាងជើង នៃប្រទេសអាមេរិក។ នេះគឺជាខ្លីបវីដេអូតែមួយគត់ដែលត្រូវបានបង្ហោះ
ដោយគណនីមួយនេះ។ មតិខាងក្រោមខ្លីបវីដេអូ បានសន្និដ្ឋានថា ខ្លីបវីដេអូនេះអាចត្រូវបាន
បង្ហោះដោយសមាជិកម្នាក់ក្នុងកងម៉ារីន។

មន្ទីរបញ្ចកោណមិនទាន់ត្រួតពិនិត្យខ្លីបនេះនៅឡើង ប៉ុន្ដែអ្នកនាំពាក្យនៃការិយាល័យការពារ
ប្រទេស បាននិយាយថា ទោះជាស្ថិតក្នុងស្ថានភាពបែបណា ហើយអ្នកបង្ហោះនោះជាអ្នកណា
ក៏ដោយ វាគឺជាសកម្មភាពមួយគួរអោយស្អប់ និងមិនអាចទទួលយកបាន។

លោក John Kirby ថ្លែងថា ៖ "រូបភាពនេះធ្វើអោយខ្ញុំឈឺចិត្ត"។

លោក John Kirby បានទទួលស្គាល់ថា កងម៉ារីនត្រូវបានបញ្ជូនទៅកាន់ Afghanistan ប៉ុន្ដែ
គាត់មិនអាចប្រាប់ពីទីតាំង និងពេលវេលាបោះទីតាំងភា្លមៗបាននោះទេ។ ទាហានជើងទឹក
អាមេរិកប្រមាណជា ២០.០០០នាក់កំពុងត្រូវបានដាក់ពង្រាយនៅ Afghanistan ប៉ុន្ដែទាហាន
ស្ទើរតែទាំងអស់ត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Kandahar និង Helmand ភាគខាងត្បូង
ប្រទេស។

ក្រសួងការពារជាតិអាមេរិកក៏បានអោយដឹងថា ទីបញ្ជាការកងទ័ពម៉ារីនអាមេរិកទើបទទួល
បានព័ត៌មាននេះ។ បើទោះជាប្រភព និងកម្រិតនៃភាពជាក់ស្ដែងរបស់វេដីអូនេះមិនទាន់ត្រូវ
បានគេពិនិត្យអោយបានច្បាស់នៅឡើង ប៉ុន្ដែ មន្ទីរបញ្ចកោណនៅតែថ្កោលទោសចំពោះទង្វើ
បែបនេះ។

យោងតាមកិច្ចព្រមព្រៀងក្រុង Geneva សាកសពរបស់ទាហានគូបដិបក្ស ត្រូវតែបូជាដោយ
ប្រារព្ធពិធីត្រឹមត្រូវ ហើយបើអាច ក៏គួរបូជាទៅតាមទំនៀមទំលាប់របស់សាកសពនោះ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ allvoices

Tags: usaarmyinternational news