CamNews

ព័ត៌មានអន្តរជាតិ 

ព្រះមហាក្សត្រថៃ កំពុងទទួលការព្យាបាលរោគថ្មីមួយទៀត គឺទឹកដក់ក្នុងខួរក្បាល

(បាងកក)៖ ព្រះមហាក្សត្រនៃប្រទេសថៃព្រះបាទ Bhumibol Adulyadej បានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យ ទៅលើអការៈរោគថ្មីមួយទៀត គឺទឹកដក់នៅក្នុងខួរក្បាល បន្ទាប់ពីព្រះអង្គទើបតែ ធូរស្រាលពីអការៈគ្រុនក្តៅ បានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃដែលសោយរាជ្យបានយូរជាងគេ នៅលើពិភពលោកអង្គនេះ បានបង្ហាញព្រះកាយលើកចុងក្រោយ ដល់សាធារណជនជារាស្ត្រ កាលពីថ្ងៃទី១១ ខែមករា បន្ទាប់ពីព្រះអង្គបានយាងចេញ ពីមន្ទីរពេទ្យនិងចូលព្រះរាជវាំងវិញបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

គួរបញ្ជាក់ថាព្រះអង្គ បានចូលសម្រាកព្យាបាលនៅមន្ទីពេទ្យ ក្នុងទីក្រុងបាងកកជារឿយៗ នារយៈពេលពីរបីឆ្នាំចុងក្រោយ ដោយកើតមានអការៈរោគកាន់តែច្រើន ក្នុងព្រះជន្មាយុ៨៨ឆ្នាំនេះ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean