សកម្មភាពឪពុកពោះម៉ាយកម្សត់ ជនជាតិចិនម្នាក់ អៀវកូនដើរដោយថ្មើរជើង ជិត៣០គីឡូម៉ែត្រ
/ថ្ងៃ ដើម្បីនាំទៅសាលារៀន ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនៃប្រទេសនេះ រំជួលចិត្ត។
Yu Xukang រស់នៅក្នុងតំបន់ជនបទ នៃខែត្រ ស៊ីឈួន តែងតែក្រោកពីព្រឹកព្រលឹម ហើយអៀវកូន
ដើម្បីធ្វើដំណើរទៅរៀន នេះបើតាមគេហទំព័រ Shanghaiist ។ ប្រហែលម៉ោង ៩ ឪពុកពោះម៉ាយ
អាយុ ៤០ឆ្នាំ រូបនេះ ត្រឡប់មកផ្ទះ ធ្វើការ រួចវិលទៅទទួលកូន នៅវេលាម៉ោង ៤រសៀល។
លោក Yu Xukang ត្រូវធ្វើដំណើរដោយថ្មើរជើង សរុប ២៨គីឡូម៉ែត្រក្នុងមួយថ្ងៃ ដើម្បីនាំកូនទៅ
រៀន ព្រោះថា តំបន់នេះ មិនមានរថយន្ដ ឬម៉ូតូឆ្លងកាត់។
កុមារា Qiang ដែលជាកូនរបស់លោក Yu Xukang មានអាយុ ១២ឆ្នាំហើយ តែទើបរៀនថ្នាក់ទី ១
ដោយសារតែដៃជើង និងឆ្អឹងខ្នង ត្រូវពិការ។ ម្ដាយរបស់ Qiang បានរត់ចោលប្ដី និងកូន តាំងពី
Qiang មានអាយុ ៣ឆ្នាំ។ ចាប់ពីពេលនោះមក Yu Xukang ត្រូវតែលតោល ចិញ្ចឹមកូនតែម្នាក់ឯង។
Yu Xukang រៀបរាប់ថា ៖ “ខ្ញុំបាននាំកូនទៅព្យាបាលស្ទើរគ្រប់កន្លែង ចាប់ពីមណ្ឌលសុខភាពនៅ
ក្នុងខណ្ឌ រហូតដល់មន្ទីរពេទ្យក្រុង។ ប៉ុន្ដែ ក្រុមគ្រូពេទ្យមិនដឹងថា កូនខ្ញុំមានជម្ងឺអ្វី”។
ផ្លូវតាមជើងភ្នំ មានសភាពរដិបរដុប ពេញដោយថ្ម តូចធំ ធ្វើឱ្យលោក Yu Xukang ត្រូវប្ដូរស្បែក
ជើងដល់ទៅ ៣សម្រាប់ ក្នុងរយៈពេលកន្លះឆ្នាំ ដោយសារតែវាដាច់។ នៅតាមបណ្ដោយដងផ្លូវ
ប្រការដែលគ្រោះថ្នាក់បំផុត គឺការបង្ហាញខ្លួនរបស់ឆ្កែព្រៃ ប៉ុន្ដែ Yu Xukang បានរកឃើញវិធី
ដើម្បីដេញពួកវា។
ឪពុកកម្សត់ម្នាក់នេះ ប្រាប់ថា ថ្វីបើសាលានៅឆ្ងាយ ប៉ុន្ដែពួកគាត់មិនដែលទៅយឺតម៉ោងម្ដងណា
នោះឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ whatsonxiamen/Shanghaiist