យានអវកាសស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានចុះនៅលើភពព្រះអង្គារ និង
បានបញ្ជូនរូបថតល្បាស់ស្ដីពីផ្ទៃខាងលើរបស់ភពនេះ មកកាន់ផែនដី។
Robot ស្រាវជា្រវភពព្រះអង្គារ Rover របស់អង្គការ NASA ថតបានរូបភាពច្បាស់បំផុត ដែលមិន
ធ្លាប់ឃើញពីមុនមក ចំពោះផ្ទៃខាងលើនៃភពក្រហមមួយនេះ។ ម៉ាស៊ីនថតដែលត្រូវបានបំពាក់នៅ
ផ្នែកខាងលើបង្អស់របស់ Rover អនុញ្ញាតអោយវា ថតយករូបភាពបានល្អជាងមុន។
Robot Rover ដំណើរការដោយយោងទៅលើផ្ទាំងស្រូបយកពន្លឺព្រះអាទិត្យ។ ប្រព័ន្ធកង់របស់វា អាច
ជួយអោយវាបំលាស់ទីនៅលើភពព្រះអង្គារ ដើម្បីអាចថតរូបបានច្រើនកន្លែង ដើម្បីបញ្ជូនទិន្នន័យ
មកកាន់ផែនដី។ រូបថតផ្ទៃខាងលើរបស់ភពព្រះអង្គារ ដែលត្រូវបាន Rover បញ្ជូនមកកាន់ផែនដី ពិតជាមានភាពស្រស់ស្អាត វាមិនមែនមានតែពណ៌ក្រហមដូចរហ័សនាមរបស់វានោះទេ។
ប្រភពព័ត៌មានបានអោយដឹងថា យានអវកាសជំនាន់បន្ទាប់ដែលមានឈ្មោះថា Curiosity Rover
នឹងហោះហើរទៅដល់គន្លងតារាវិថី និងចុះចតនៅលើភពព្រះអង្គារនាចុងឆ្នាំនេះ។ Curiosity Rover
ត្រូវបានប្រគល់ភារកិច្ច យកដី និងវត្ថុធាតុនៅលើភពព្រះអង្គារ មកកាន់ផែនដី ដើម្បីអោយក្រុមអ្នក
វិទ្យាសាស្ដ្រធ្វើការពិសោធ ស្រាវជ្រាវ។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីធ្វើអោយប្រាកដថា
ជីវិតអាចមាននៅលើភពមួយនេះ ឬវាមានលក្ខណៈ ដែលអាចអោយមនុស្សរស់នៅដែរ ឬអត់?
សូមទស្សនារូបភាពខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing