រញ្ជួយដីដ៏ខ្លាំងមួយដែលមានរង្វាស់៦.៣រ៉ិចទ័របានវាយប្រហារមកលើភាគខាងកើត
ប្រទេសឥណ្ឌូនេស៊ី ខេត្ត នូសា ទែនហ្គារា កាលពីវេលាម៉ោង ៥៖៣២នាទីព្រឹកម៉ោង
ក្នុងស្រុកថ្ងៃសៅរ៍នេះ, នេះបើតាមសំដីរបស់ទីភ្នាក់ងារឧតុនិយម, អាកាសធាតុ និង ភូមិសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ី។
ដំណើរញ័រស្ថិតនៅចំងាយ ៤៨គីឡូមែត្រ នរតីតំបន់ ម៉ាន់ហ្គារៀ បារាត់ក្នុងជំរៅ១២៤
គីឡូមែត្រខាងក្រោមបាតសមុទ្រ។
ទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនទាន់មានការប្រមាណអំពីលទ្ធភាព
ដែលអាចកើតមាននូវរលកយក្សស៊ូណាមិនៅឡើយទេ។
ប្រធានមជ្ឍមណ្ឌលពត៌មាន, ឯកសារ, ទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងគ្រោះ
មហន្តរាយបាននិយាយថា ការរញ្ជួយនេះមិនមានផលប៉ះពាល់រឺក៏បំផ្លិចបំផ្លាញទ្រព្យ
សម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ៕
ដោយ
វឌ្ឍនា