ក្រពើមួយក្បាលបានលេបក្មេងស្រីម្នាក់អាយុ១០ឆ្នាំនៅពេលដែលនាងកំពុងតែលេងទឹក
នៅក្នុងទន្លេជាមួយនិងឪពុកនៅក្នុងភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ដែលនេះគឺជាហេតុ
ការណ៍លើកទី២ហើយនៅក្នុងកន្លែងដដែលនៅក្នុងរយះពេល២ខែមកនេះ, នេះបើតាមសំ
ដីរបស់មន្ត្រីប្រចាំតំបន់នៅក្នុងថ្ងៃសុក្រម្សិលមិញ។
ក្មេងស្រីរងគ្រោះនិងឪពុករបស់នាងបានងូតទឹកនៅទន្លេ វៃលូឡង (Wailolong) នៅពេល
ដែលក្រពើដ៏ធំមួយក្បាលស្រាប់តែចេញមក ហើយលេបរូបនាងរួចក៏បានបាត់ចូលទៅក្នុង
ទឹក។
ក្រោយមកពួកគេគ្រាន់តែបានរកឃើញសំលៀកបំពាក់របស់ក្មេងស្រីរងគ្រោះរយះពេល៣
ម៉ោងក្រោយពេលកើតហេតុ ដែលមានចំងាយ ២០០មែត្រពីកន្លែងដែលក្រពើបានលេបរូប
នាង។ ប៉ុន្តែបច្ចុប្បន្ននេះក្រុមគ្រួសាររបស់នាងនៅតែព្យាយាមស្វែងរកសាកសពរបស់នាង
នោះឡើយ។
នៅក្នុងពេលកើតហេតុនោះឪពុករបស់នាងស្ថិតនៅក្នុងចំងាយ៥មែត្រប៉ុណ្ណោះពីរូបនាង
ដែលពួកគេទាំងពីរ រួមនិងបងប្រុសរបស់ក្មេងស្រីរងគ្រោះម្នាក់ទៀតកំពុងតែលេងនៅក្នុងទឹក
ទន្លេនោះ។
គួរបញ្ជាក់ថាក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ក៏ត្រូវបានសំលាប់និងស៊ីដែលក្រពើនៅក្នុងទន្លេនេះ
ផងដែរកាលពីដើមខែធ្នូ ឆ្នាំ២០១១កន្លងទៅ នៅពេលដែលរួមគេកំពុងតែងូតទឹកកំសាន្តជា
មួយនិងមិត្តភក្តិរបស់គេ។
អាជ្ញាធរប្រចាំតំបន់ក៏បានធ្វើការប្រមាណរួចមកហើយនូវតំបន់គ្រោះថ្នាក់នេះ, ហើយពេល
នេះប៉ូលីសនឹងធ្វើការបិទទីតាំងនេះដើម្បីជៀសវាងនូវការកើតឡើងនូវហេតុការណ៍ដូចគ្នា
នេះនៅពេលក្រោយ៕
ដោយ
វឌ្ឍនា
ប្រភព៖ Channel News Asia