ពីមួយឆ្នាំ ទៅមួយឆ្នាំ ពិធីបុណ្យប្រពៃណីចូលឆ្នាំចិន វៀតណាម បាន និងកំពុងជាពិធីមួយ
ដ៏សំខាន់ របស់ជនជាតិខ្មែរ ដែលកាត់សែ ស្រឡាយចិនវៀតណាម។
តាមដងផ្លូវសាធារណៈ តាមផ្សារ មានការលក់ដូរសម្ភារៈសែន និង សម្ភារៈតាំងលំអជាច្រើន
ក៏ដូចជា ដើមអង្គារសីល សាច់ជ្រូកខ្វៃ មាន់ ទា ជាដើម។ ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិនវៀតណាមឆ្នាំនេះ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករាឆ្នាំ២០១២ ដែលត្រូវជាឆ្នាំ
រោង។ ពិធីសែននេះ គឺជាការជួបជុំក្រុមគ្រួសារ នៅទីជិតឆ្ងាយ ទទួលទានអាហារជាមួយ
គ្នា។ នៅពេលល្ងាចមុនថ្ងៃចូលឆ្នាំគេធ្វើពិធីសែនដោយមានដុតក្រដាស់លុយ ខោអាវ
មាស ប្រាក់ លុយដុល្លារ ឡាន...ធ្វើពីក្រដាស់។
ក្នុងថ្ងៃចូលឆ្នាំនេះ ប្រជាជនចិន វៀតណាមមានទំនៀមទម្លាប់ជាច្រើន ដូចជាហាមមិន
ឲ្យបោសសំអាតផ្ទះ ដើរលេងឆ្ងាយ ជេរបញ្ចោរ និយាយពាក្យអសុរស។ នៅថ្ងៃបុណ្យ
ចូលឆ្នាំចិនទី២ ពួកគេអាចដើរទៅឆ្ងាយៗបោសសំអាតផ្ទះជាធម្មតា។
គួរបញ្ជាក់ថា បុណ្យចូលឆ្នាំចិនវៀតណាមនេះ មិនមែនជាបុណ្យចូលឆ្នាំរបស់ជនជាតិ
ចិនវៀតណាមតែប៉ុណ្ណោះទេ នេះគឺជាបុណ្យចូលឆ្នាំរបស់បណ្ដាប្រទេសផ្សេងទៀតនៅ
តំបន់អាស៊ីទាំងឡាយដែលប្រើប្រតិទិនគិតតាមព្រះច័ន្ទដែលមានន័យថាថ្ងៃទី២៣ខែ
មករានេះជាថ្ងៃទី១នៃឆ្នាំេរាងឆ្នាំ២០១២។
ដោយ៖ មិនា