CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី វៀតណាម បញ្ជា អោយមាន ការស្វែងរក ឥតឈប់ឈរ ខណៈយ​ន្តហោះ​ បានបាត់ នៅក្នុងដែនសមុទ្រ

ព័ត៌មានអន្តរជាតិ ៖​ ទីភ្នាក់ងារ​ សារព័ត៌មាន រដ្ឋចិន ស៊ិនហួរ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញ ផ្សាយអត្ថបទ សារព័ត៌មាន អោយដឹងថា នាយករដ្ឋមន្រ្តី ប្រទេស វៀតណាម Nguyen Tan Dung បាន ប្រកាស  បញ្ជា អោយ មានការរុករក ឥត ឈប់ឈរ មិនខ្ចីសំចៃដៃ ក្នុងការស្វែងរក យន្តហោះ ក្រុមហ៊ុនម៉ាឡេស៊ី ដែលបានបាត់ នៅដែនសមុទ្ររបស់ខ្លួន ខណៈមកទល់នឹងបច្ចុប្បន្នភាព ពុំទាន់ មានតម្រុយនៅឡើយនោះទេ ។

សេចក្តី ថ្លែង ការណ៍ នេះត្រូវបាន ធ្វើ ឡើង  ដោយ លោកឧប នាយក​ រដ្ឋមន្រ្តី វៀតណាម Hoang Trung Hai បាន ប្រារព្ធ ធ្វើឡើង  នៅក្នុងសន្និសីទ កាលពីថ្ងៃអាទិត្យ នៅឯ ទីស្នាក់ការកណ្តាល នៃ ក្រសួង ការពារជាតិ វៀតណាម នៅរដ្ឋធានី ហាណូយ របស់ប្រទេសវៀតណាម ដើម្បីពិនិត្យ មើល ឡើងវិញ ការស្វែងរក និង ជួយសង្គ្រោះ ការងារ និងកំណត់ ទិសដៅ សម្រាប់ បេសកកម្ម បន្ថែម ទៀត ។​

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា រដ្ឋាភិបាល ប្រទេសវៀតណាម បានសម្រេចអនុ ម័តក្នុងការអនុញ្ញាតអោយ អាជ្ញាធរ ប្រចាំតំបន់ ចុះប្រតិបត្តិការ ធ្វើបទអន្តរាគមន៍ ដោយផ្ទាល់ ស្របពេលដែល ប្រទេស វៀតណាម បានសហការជាមួយនឹងបណ្តាប្រទេសជិតខាង ឯទៀត ក្នុង យុទ្ធនាការ ក៏ដូចជា ប្រតិបតិ្តការ រុករក ពោល​ រដ្ឋាភិបាល វៀតណាម បានបញ្ជូនឧទ្ធម្ភាគចក្រ ក៏ ដូចជា នាវាជាច្រើនគ្រឿងផ្សេងទៀត ទៅតំបន់កន្លែងកើតហេតុ ។

គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់អាកាសចរណ៍អន្តរជាតិ អោយដឹងថា បើសិនណា មានករណី ធ្លាក់យន្តហោះ នៅក្នុងដែនអធិបតេយ្យ ប្រទេសណាមួយហើយនោះ អាជ្ញាធរ ប្រចាំប្រទេស ត្រូវតែ មានការ បង្កើត គណៈកម្មការចម្រុះមួយ ដើម្បីធ្វើការ តាមដាន ស៊ើបអង្កេតឧបទ្ទវហេតុ ដោយនៅ ក្នុងនោះ ចំពោះករណី លើកនេះ រដ្ឋាភិបាលប្រទេស វៀតណាម បានបញ្ជាក់យ៉ាងច្បាស់អោយដឹង ខ្លួនពិតជាបានបំពេញ និង អនុវត្តតាមច្បាប់អន្តរជាតិ មួយនេះហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam