យល់ដឹង៖ តាមកាស្រាវជ្រាវមួយនៃរដ្ឋស៊ីដនី (Sydney) ប្រទេសអូស្រ្ដាលី បានអោយដឹង
ថា ផ្កាថ្មដែលមានរាងជាត្រីកោណ (Coral Tringle) ចំនួនន ៨៥ ភាគរយនៅតំបន់អាស៊ីកំពុង
ប្រឈមមុខនឹងការផុតពូជ ដោយសារកត្ដាមួយចំនួនដូចជា ការអភិវឌ្ឍន៍តំបន់ច្រាំងសមុទ្រ
ការបំពុលបរិស្ថាន និងជាពិសេសគឺការនេសាទសមុទ្រហួសដែនកំនត់។ នេះបើតាមសេចក្ដី
រាយការណ៍របស់ពត៌មានជាតិអូស្រ្ដាលី កាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះ។
យោងតាមការបង្ហាញរបស់ភ្នាក់ងារអន្ដរជាតិស្ដីពីការ ការថែទាំផ្កាថ្មសមុទ្របានអោយដឹង
ថា ដោយមានការនេសាទហួសដែនកំនត់ក្នុងដែនសមុទ្រពេក ទើបផ្កាថ្មដែលមានលក្ខណៈ
ធម៌ជាតិចំនួន ៦០ ភាគរយស្ទើរតែបានបាត់បង់សាបសូន្យទៅហើយ។ គួររំលឹកផងដែរថា
ប្រទេសមួយចំនួនដែលមានការប្រឈមមុខនឹងការបាត់បង់ផ្កាថ្ម ដែលដុះប៉ប្រះមាត់ទឹករួម
មាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី Papua New Guinea ភីលីពីន កោះសូឡូម៉ុន និងតំបន់ប្រជុំកោះ
ទីម័រខាងកើតផងដែរ។
ដោយឃើញនូវបញ្ញាដែលផ្ដល់ផលប៉ះពាល់ដល់ធនធានធម៌ជាតិបែបនេះ ទើបបណ្ដាអង្គ
ការ ក៏ដូចជាអាជ្ងាធរដែលពាក់ពាន់ដែនសមុទ្រទាំងអស់ បានអំពាវនាវ ក៏ដូចជាការពង្រឹង
និងចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុនរកស៊ីនេសាទធំៗ អោយមានទំនួលខុសត្រូវខ្ពស់
ពោលគឺមិនអនុញ្ញាតអោយមានការនេសាទ តាមបែបអណាធិបតេយ្យ ជាពិសេសតំបន់អភិ
រក្សមាត់សមុទ្រតែម្ដង។
ទទឹមគ្នានេះដែរ ក្រុមអាជ្ងាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទៅលំនៅជាប់នឹង
មាត់មសុទ្រ ធ្វើយ៉ាងណាគឺយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះការអនាម័យតំបន់មាត់សមុ
ទ្រ។ ម្យ៉ាងទៀតគឺមិនត្រូវធ្វើសកម្មភាពណា ដែលមាការប៉ះពាល់ដល់ធនធានធម៌ជាតិក្នុងសមុទ្រ
ឡើយ៕
ដោយ៖ សារិន
ប្រភព៖ asiaone