នៅប្រទេសអង់គ្លេស ទស្សនិកជនដែលកំពុងតាមដានកម្មវិធីព័ត៌មានតាមកញ្ចក់ទូរទស្សន៍ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលបានឃើញសកម្មភាព "លើគ្រែ" លេចឡើងក្នុង
កញ្ចក់ទូរទស្សន៍មួយ នៅខាងក្រោយអ្នកអានព័ត៌មាន។
ហេតុការណ៍នេះបានធ្វើអោយទស្សនិកជននៅអង់គ្លេស មានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។រូប ៖ Mirror
កាលពីចុងសប្ដាហ៍មុន ទំព័រ Mirror បានចេញផ្សាយថា ក្នុងខណៈពេលអ្នកនយោបាយនៃ
គណបក្សពលករ ប្រចាំប្រទេសអង់គ្លេស លោក Ed Miliband កំពុងត្រូវបានសម្ភាសបន្ទាប់
ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ គេស្រាប់តែបានឃើញអេក្រង់ទូរទស្សន៍មួយនៅខាងក្រោយ
កំពុងបញ្ចាំងខ្សែភាពយន្ដដែលបង្ហាញពីសកម្មភាព"ក្ដៅសាច់"របស់នារីម្នាក់កំពុងអាក្រាត
កាយ។
ទស្សនិកជននៅភាគខាងជើងនៃប្រទេសអង់គ្លេស ក៏បានប្រទះឃើញហេតុការណ៍នេះ ខណៈ
ពេលអ្នកដឹកនាំកម្មវិធី Scotland Tonight និង John MacKay កំពុងសម្ភាសជាមួយ blogger
Dan Hodges នៅកន្លែងថត ITN នៅក្រុងឡុង។ ក្រោយមកមានទស្សនិកជនម្នាក់ គឺលោក
Paul Traynor ថ្លែងថា ៖"គេគួរតែបកស្រាយអោយបានច្បាស់ថា តើហេតុអ្វីបានជាបុគ្គលិក
នៅទីនោះ មិនមានស្មារតិទទួលខុសត្រូវ ខណៈដែលកំពុងផ្សាយបន្ទាប់ផ្ទាល់ តែបែរជាមើល
រឿងសិច"។
បុគ្គលិកនៃស្ថានិយទូរទស្សន៍ម្នាក់បានអោយដឹងថា ៖ "នេះពិតជាបញ្ហាមួយគួរអោយសោក
ស្ដាយ ប៉ុន្ដែតាមពិតគឺថា នៅក្នុងបន្ទប់ផ្សាយព័ត៌មានរបស់យើង គឺមានទូរទស្សជាច្រើនដែល
ត្រូវបើកមើលប៉ូសផ្សេងៗគ្នា។ ឈុត "ក្ដៅសាច់" នោះ គ្រាន់តែបង្ហាញខ្លួនប៉ុន្មានវិនាទី ហើយ
ទស្សនិកជនភាគច្រើនមិនអាចមើលឃើញនោះទេ"។
ភាគីក្រុមហ៊ុនទូរទស្សន៍ Scotland បាននិយាយថា ៖ "យើងសង្ឃឹមថា ទស្សនិកជននឹងមិន
ចាប់អារម្មណ៍ជាមួយនឹងកំហុសដោយអចេតនានេះនោះទេ៕"
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Mirror