យន្ដហោះមួយគ្រឿងរបស់រុស្ស៊ី បានជួបនឹងគ្រោះថ្នាក់ និងបានធ្លាក់នៅលើកោះ Kamchatka
ស្ថិតក្នុងតំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីម្សិលមិញនេះ។
RIA Novosti ដកស្រង់សំដីមន្ដ្រីមូលដ្ឋាន អោយដឹងថា យន្ដហោះ Antonov An-28 បានបាត់
ទំនាក់ទំនងជាមួយនឹងការិយាល័យគ្រប់គ្រងអាកាសចរណ៍ នៅវេលាម៉ោង 12h28(ម៉ោងក្នុង
ស្រុក) គឺប៉ុន្មានម៉ោងបន្ទាប់ពីចុះចតនៅព្រលានយន្ដហោះ Palana។
យន្ដហោះខាងលើនេះ មានដឹកភ្ញៀវចំនួន ១២នាក់ រួមនឹងអ្នកបើកបរ ២នាក់ បានធ្វើដំណើរពី
ប្រមាណជា ១,០០០គីឡូម៉ែត្រ ពី Petropavlovsk - Kamchatsky (ទីក្រុងរបស់ Kamchatka)
ទៅកាន់ Palana។ យន្ដហោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ក្នុងតំបន់នេះ។
អ្នករងគ្រោះ ១០នាក់ ត្រូវបានគេទទួលស្គាល់ថា បានបាត់បង់ជីវិត បន្ទាប់ពីយន្ដហោះបានធ្លាក់
ចុះក្នុងព្រៃ ខណៈដែលមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ មូលហេតុ
នៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេអោយដឹងនៅឡើយ។
ផែនទីនេះបង្ហាញពីតំបន់ដែលត្រូវហោះហើរ និងកន្លែងកើតហេតុ។ RT
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE