CamNews

ហុងដាធ្លាក់ចុះការផលិតរថយន្ត២០%ក្នុងឆ្នាំ២០១១, ខណៈតូយូតាបាត់បង់តំណែងជាក្រុមហ៊ុនផលិតរថយន្ត ទី១លើពិភពលោក

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តធំទី៣របស់ប្រទេសជប៉ុន ហុងដា បានរងនូវការធ្លាក់ចុះនៃ
សង្វាក់ផលិតកម្មនៅលើពិភពលោករបស់ខ្លួនចំនួន២០ភាគរយនៅក្នុងឆ្នាំ២០១១។
ក្រុមហ៊ុនហុងដា បានផលិតរថយន្តចំនួន ២.៩១លានគ្រឿងនៅក្នុងឆ្នាំ២០១១ ដែលធ្លាក់
ចុះ២០.២ភាគរយ ដោយសារតែរោងចក្រផលិតរថយន្តនេះត្រូវបានរងនូវការវាយប្រហារ
ដោយគ្រោះមហន្តរាយធម្មជាតិ។
ទិន្នន័យនេះត្រូវបានចេញផ្សាយដោយហុងដាក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១១។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន តូយូតា ដែលទើបតែនិងអះអាងការលពីដើមសប្តាហ៍នេះ
ដែរថា ក្រុមហ៊ុនបានបាត់បង់ដំណែងជាក្រុមហ៊ុនផលិតរថយន្តទី១នៅលើពិភពលោក
ដែលផលិតបានរថយន្តចំនួន ៧.៨៦ភាគរយ ធ្លាក់ចុះ ៨.២ភាគរយ។
ក្រុមហ៊ុន នីសាន់ ដែល៤៤.៣ភាគរយជាភាគហ៊ុនរបស់ក្រុមហ៊ុន Renault របស់បារាំង
គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខក្នុងការផលិតរថយន្តរបស់ជប៉ុនដែលបាន
ការកើនឡើងនូវការផលិតរបស់គេទោះបីជារងនូវគ្រោះមហន្តរាយរញ្ជួយដីនៅជប៉ុននិង
គ្រោះ ទឹកជំនន់នៅប្រទេសថៃក៏ដោយ។
នីសាន់ បានផលិតរថយន្តចំនួន ៤.៦៣លានគ្រឿង ដែលកើនឡើង ១៤.៣ភាគរយដែល
បានបំបែកឯកត្តកម្មរបស់ក្រុមហ៊ុនក្នុងការលក់រថយន្តទៅលើទីផ្សារអន្តរជាតិចំនួន ៤.៦៧
លានគ្រឿង។
ចំពោះក្រុមហ៊ុនMitsubishi ដែលជាក្រុមហ៊ុនធំលំដាប់ថ្នាក់ទី៤របស់ជប៉ុនបានផលិតរថយន្ត
១.១៤លានគ្រឿង ដែលធ្លាក់ចុះ ២.៨ភាគរយ៕

ដោយ វឌ្ឍនា
Channel News Asia

Tags: toyotahonda