CamNews

មានមុខមាត់ដូចមេដឹកនាំ ក៏មានឱកាស ល្បីឈ្មោះ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សជាច្រើនដែលមានរូបរាង និងមុខមាត់ដូចគ្នាទាំង
ស្រុង បើទោះជាពួកគេមិនជាប់សាច់ឈាមនឹងគ្នាក៏ដោយ។ មិនថាតែប៊ីនឡាដែន មេដឹកនាំ
ភេរវករល្បីឈ្មោះនោះទេ ដែលមានអ្នកដទៃ មានមុខមាត់ដូចបេះដាក់ សម្បីតែលោកបារ៉ាក់
អូបាម៉ា ប្រធានាធិបតិអាមេរិក ក៏មានបុរសម្នាក់ មានមុខមាត់ដូចបេះយកទៅបិទផងដែរ។

បុរសមានមុខមាត់ដូចអតីតមេភេរវករប៊ីនឡាដែន

នៅក្នុងរដ្ឋធានី Colombia មានបុគ្គលិកសន្ដិសុខម្នាក់ មានរូបរាង មុខមាត់ និងការស្លៀកពាក់
ដូចទៅនឹងអូសាម៉ាប៊ីនឡាដែនកាលពីនៅរស់។

អតីតមេភេរវករ Osama Bin Laden (ឆ្វេង) និង Hasmet Hichster Londono (ស្ដាំ)


លោក Hasmet Hichster Londono គឺជាបុគ្គលិកបំរើការនៅកន្លែងចតរថយន្ដមួយកន្លែង នៅ
ក្រុង Santafe លោកតែងតែកាន់កាំភ្លើងជាប់ជានិច្ច។ បុរសនេះ មានរូបរាងខាងក្រៅដូចអូសា
ម៉ាប៊ីនឡាដែនពិតៗ។

បុរសមានមុខមាត់ដូចប្រធានាធិបតិរូស្ស៊ី
Medvedev
ប្រជាជននៅក្រុង Samara ភាគខាងត្បូងប្រទេសរូស្ស៊ី មានមោទនភាពខ្លាំងណាស់ ដោយ
សារតែ នៅក្នុងតំបន់ដែលពួកគេរស់នៅ មានបុរសម្នាក់ មានមុខមាត់ដូចប្រធានាធិបតិរូស្ស៊ី
លោក Medvedev។

ប្រធានាធិបតិ Medvedev (ខាងឆ្វេង/ក្រោម) និងប្ដីប្រពន្ធ Alexandr
Goncharov


Alexandr Goncharov គឺជាវិស្វករផ្នែក radio-electronic និងជាអ្នកនិពន្ធមួយរូបផងដែរ។
លោក Alexandr Goncharov និង Medvedev មានចំនុចដូចគ្នាស្ទើរតែ ១០០% តាំងពី មុខមាត់
កំពស់ រូបរាង ភ្នែក សក់ រហូតដល់ការសើច។

ភាពដូចគ្នានេះ បង្កើតជាការរំខានជាច្រើនដល់គាត់ ដោយសារតែមានមនុស្សជាច្រើនយល់
ច្រលំ។ នៅពេលធ្វើដំណើរតាមដងផ្លូវដោយថ្នើរជើងជាលើកដំបូង គាត់ត្រូវបានប្រជាជននៅ
ទីនោះនាំគ្នាមកចោមរោម ដោយស្មានថា ជាលោកប្រធានាធិបតិមកធ្វើទស្សនកិច្ចទីក្រុង។

ល្បីឈ្មោះដោយសារមានមុខមាត់ដូចអូបាម៉ា

ជាងថតរូបជនជាតិ ឥណ្ដូនេស៊ី មានឈ្មោះថា Ilham Anas អាយុ ៣៤ឆ្នាំ នៅ Bandung ភាគ
ខាងលិចកោះជ្វា(ប្រទេសឥណ្ដូនេស៊ី) មានមុខមាត់ដូចបេះដាក់ទៅនឹងប្រធានាធិបតិអាមេរិក
លោក បារ៉ាក់អូបាម៉ា។ បុរសនេះ ស្រាប់តែមានឈ្មោះល្បីល្បាញភ្លាមៗ បន្ទាប់ពីលោកអូបា
ម៉ា អាយុ ៤៧ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតិអាមេរិក នៅក្នុងការបោះឆ្នោតអាណតិ្ដមុន។


Ilham Anas (ឆ្វេង) និងលោកអូបាម៉ា (ស្ដាំ)

មនុស្សជាច្រើននៅឥណ្ដូនេស៊ី មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លោកអូបាម៉ា ដោយ
សារតែគាត់ធា្លប់បានរស់នៅក្នុងប្រទេសនេះ កាលពីនៅក្មេង។ ចំណែក Ilhams Anas ពេល
នេះគឺអាចរកប្រាក់បានច្រើនដោយសារដើរតួជាប្រធានាធិបតិថ្មីរបស់អាមេរិក។

បណ្ដារូបថតរបស់ Ilham Anas ដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែត ត្រូវបានគេចែក
ចាយពាសពេញពិភពលោក ក្រោយមកគាត់ក៏ត្រូវបានក្រុមហ៊ុន និងទូរទស្សន៍មួយចំនួន
ចាប់អារម្មណ៍។
Ilhams Anas បានថ្លែងថា ខ្លួនមានសំណាងណាស់ដែលមានមុខមាត់ដូចលោក បារ៉ាក់អូបា
ម៉ា ហើយតាមរយៈនេះ ខ្លួនក៏បានក្លាយជាតារាផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍។

Ilhams Anas បន្ដថា ៖ "មានពេលមួយនោះ ខ្ញុំស្ថិតនៅក្នុងព្រលានយន្ដហោះនៅម៉ាឡេស៊ី
មានមនុស្សម្នាក់បានឆ្ពោះមកកាន់ខ្ញុំ ហើយសួរថា តើលោកគឺជា អូបាម៉ា មែនទេ? ខ្ញុំមានការ
ភ្ញាក់ផ្អើលណាស់ នៅពេលបុរសនោះ បានសុំខ្ញុំថតរូបជាមួយ និងបានអញ្ជើញខ្ញុំអោយទៅ
ហូបបាយជាមួយគាត់"។

ស្ដ្រីមានមុខមាត់ដូចបេះដាក់ទៅនឹងបេក្ខភាពអនុប្រធានាធិបតិ
Sarah Palin


Donana Post (ឆ្វេង) និង Sarah Palin (ស្ដាំ)

ស្ដ្រីម្នាក់មានឈ្មោះថា Donana Post រស់នៅ South Bend រដ្ឋ Indiana ទទួលបានការយកចិត្ត
ទុកដាក់ជាពិសេសពីអ្នករាល់គ្នា ដោយសារមុខមាត់របស់អ្នកស្រីដូចទៅនឹងលោកស្រី Sarah
Palin អ្នកដែលត្រូវបានបេក្ខភាពប្រធានាធិបតិមកពីគណបក្សសាធារណរដ្ឋ លោក John Mc
Cain ជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតិអាមេរិក កាលពីការបោះឆ្នោតជ្រើសរើសប្រធា
នាធិបតិ ថ្ងៃទី ២៩ សីហា ឆ្នាំ ២០០៨។

អ្នកស្រីបានអោយដឹងថា ថ្វីបើអ្នកស្រីមិនមែនជា Sarah ប៉ុន្ដែ អ្នកស្រីក៏ជាមនុស្សរបស់គណ
បក្សសាធារណរដ្ឋដូចគ្នា។

បុរសមានមុខមាត់ដូចលោក Kim Jong-il
Kim Young Sik អាយុ ៦១ឆ្នាំ ជនជាតិកូរ៉េខាងត្បូង បានភ្ញាក់ខ្លួនព្រើតដោយដឹងថាខ្លួនមាន
រូបរាងដូចលោក Kim Jong-il ប្រធានរដ្ឋកូរ៉េខាងជើង ខណៈពេលដែលគាត់បានមើលទៅរូប
រាងរបស់ខ្លួន បន្ទាប់ពីចាក់ចេញពីបន្ទប់ឆ្ពុងមួយកន្លែង ដោយសក់របស់គាត់បះកន្ទ្រើង មើល
ទៅដូចលោក Kim Jong-il ខ្លាំងណាស់។

Kim Young Sik (ឆ្វេង) និងលោក Kim Jong-il (ស្ដាំ)

លោក Kim Young Sik ថ្លែងថា ៖ "ថ្ងៃមួយនោះ នៅពេលខ្ញុំចាកចេញពីបន្ទប់ឆ្ពុង សក់របស់ខ្ញុំបះ
កន្រ្ទើង ហើយអ្នករាល់គ្នានៅទីនោះនិយាយថា ខ្ញុំដូចលោក Kim Jong-il"។

កាលពីចុងឆ្នាំ ១៩៩០ នៅពេលប្រធានាធិបតិកូរ៉េខាងត្បូង លោក Kim Dae Jung បានចាប់
ផ្ដើមធ្វើការផ្សះផ្សាជាមួយកូរ៉េខាងជើង ពេលនោះលោក Kim Young Sik ក៏ត្រូវបានអញ្ជើញ
អោយចូលរួមក្នុងកិច្ចសម្ភាសជាច្រើននៅលើទូរទស្សន៍កូរ៉េខាងត្បូង និងជប៉ុន។ ក្រោយមក គាត់ក៏ត្រូវគេអញ្ជើញអោយផ្សាយពាណិជ្ចកម្មសម្រាប់ផលិតផល សូកូឡា នៅមជ្ឈឹមបូព៌ា និងបានចូលរួមថតខ្សែភាពយន្ដកូរ៉េខាងត្បូង រឿង "The Rose of Sharon Blooms Again"។

ចាប់តាំងពីពេលនោះមក លោក Kim Young Sik ក៏ចាប់ផ្ដើមធ្វើខ្លួនអោយដូចទៅនឹងអតីតមេ
ដឹកនាំកូរ៉េខាងជើង លោក Kim Jong-il។


លោក Kim Young Sik

លោក Kim Young Sik ថ្លែងថា ៖ "នៅពេលប្រធានរដ្ឋកូរ៉េខាងជើងទទួលមរណភាព ខ្ញុំមាន
អារម្មណ៍ហាក់ដូចជា រាងកាយមួយចំណែករបស់ខ្ញុំត្រូវបាត់បង់" ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: obamainternational newskim jong il