CamNews

ឆ្នេរកោះបាលីបិទជាបណ្តោះអាសន្នដោយមានអាកាស ធាតុមិនល្អ

អាជ្ញាធរនៃតំបន់ទេសចរណ៍អន្តរជាតិកោះបាលីរបស់ឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះបានធ្វើ
ការបិទឆ្នេរ គូតា ជាបណ្តោះអាសន្នដោយសារតែមានអាកាសធាតុដ៏អាក្រក់ដែលបាន
សំលាប់មនុស្សម្នាក់និងធ្វើអោយរលំអាគារសាសនាមួយផងដែរនៅលើកោះនេះកាលពី
ថ្ងៃពុធកន្លងទៅ។
អ្នកសំរបសំរួលសុវត្ថិភាពផ្នែកទេសចរណ៍នៅលើកោះបាលីម្នាក់បាននិយាយថារលកបាន
កើនឡើងដល់កំពស់៤មែត្រដែលជាកំពស់ដែលអាចបង្កអោយមានគ្រោះថ្នាក់។
អាជ្ញាធរមិនទាន់បានបញ្ជាក់អំពីថ្ងៃដែលពួកគេនឹងធ្វើការបើកឡើងវិញនូវឆ្នេរ គូតានោះវិញ
នៅឡើយទេ។
គួរបញ្ជាក់ថាភ្ញៀវទេសចរណ៍បរទេសប្រមាណ ២០០,០០០នាក់បានមកទស្សនានៅកោះ
បាលីជារៀងរាល់ខែ។
ទីភ្នាក់ងារឧតុនិយម និងភូមិសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ីក៏បានប្រមាណទៅកាន់ប្រជា
ជនផងដែរអំពីលទ្ធភាពដែលអាចកើតមានឡើងនូវអាកាសធាតុដ៏អាក្រក់នៅក្នុងរយះពេល
ប៉ុន្មានថ្ងៃខាងមុខដែលរលកសមុទ្រអាចនឹងឡើងដល់ ៦មែត្រ។
មនុស្ស៧នាក់ ដែលក្នុងនោះមានម្នាក់នៅលើកោះបាលីត្រូវបានស្លាប់ដោយសារតែខ្យល់
ព្យុះចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បត្តិ៍៕

ដោយ វឌ្ឍនា
Xinhua

Tags: beachbaliweather